ខេត្តស្វាយរៀង៖ លោកស្រីម៉ែនសំអនអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានថ្លែងដល់សមាជិកបក្សទាំងអស់គាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត ក្នុងការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៨ក្នុងពិធី លោកស្រី ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្ស នៅស្នាក់ការបក្សឃុំខ្សែត្រស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
លោកស្រីម៉ែនសំអនក៏បានលើកឡើងថាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។
បើតាមការឲ្យពីលោកឯមស៊ុត ប្រធានគ.ជ.ប ខេត្តស្វាយរៀង បានឲ្យដឹងថា នៅខេត្តស្វាយរៀង មាន៨០ ឃុំ សង្កាត់ មាន៩២៦ការិយាល័យ សម្រាប់បំរើការបោះឆ្នោត និងមានគណបក្សនយោបាយ ចំនួន១៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរតែមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សមាតុភូមិយើង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សឆន្ទះខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេតយ្យ ដែលបានដាក់ពាក្យ ឈរឈ្មោះបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ ខាងមុខនេះ ៕