គ្រោះដ៏កម្រ១! បានកើតឡើងលើក្មេងជំទង់ម្នាក់គ្រាន់តែហូបបាយកកបណ្ដាលឲ្យអួលស្លាប់យ៉ាងសង្វេក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលនាងអង្គុយហូបបាយកកនៅក្រោមដើមឈើនៅមុខផ្ទះ ក៍បណ្ដាលឲ្យអួលត្រផេសត្រផាសរត់ឲ្យគេឯងជួយស្រាប់តែដាច់ខ្យល់ស្លាប់មួយរំពេជ។

ហេតុការណ៍ដ៍កម្រក្មេងអួលបាយកកស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង១៥នាទី រសៀលថ្ងៃអង្គារ៍ ១៣រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមដើមផ្កាក្រដាសខាងមុខផ្ទះរបស់ឈ្មោះ ម៉ែន សៀងហាយ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្មេងស្រីជំទង់រងគ្រោះឈ្មោះ ឌីន ធីតា អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅរស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ឌីន អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរនិងម្ដាយឈ្មោះ សុផា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុក្មេងស្រីជំទង់រងគ្រោះឈ្មោះ ឌីន ធីតា បានអង្គុយហូបបាយកកដោយដៃមិនបានដាក់ចាន់នោះទេ គ្រានោះក៍បណ្ដាលឲ្យអួលក្មេងបានក្រោកឈររួចលោតចុះឡើង ប៉ុន្តែនៅតែមិនបាត់ក៍រត់ទៅឲ្យម្ដាយមីងជួយដែលកំពុងអង្គុយនៅក្រោមផ្ទះ ម្នាយមីជួយរិតទ្រូង និងរាងកាយតែមិនអន់នោះឡើយ ទើបហៅញាតិក្បែខាងឲ្យមកជួយតែនៅតែជួយមិនបានដដែល។

ប្រភពដដែលបន្តទៀតថា ក្រោយអាជ្ញាធរមានសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាម បានសហការគ្នាចុះទៅធ្វើការពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសពក្មេងរងគ្រោះ ជូនក្រុមគ្រួសារសាច់ញាតិដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print