តុលាការ​កោះ​ហៅ​ទណ្ឌិត​សម​ រង្ស៊ី​ ចូលបំភ្លឺករណីប្រមាថ​ព្រះចេស្តាព្រះមហាក្សត្រ​

ចែករំលែក៖

ភ្នំពេញ​៖ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​សៀង​ សុខ​ កោះ​ហៅ​ទណ្ឌិត​ សម​ រង្ស៊ី​ ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នេះ​ ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះ​ចេស្តា​ ព្រះ​មហាក្សត្រ​ ។

សូម​បញ្ជាក់​ថា​ លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើអធិបញ្ជាតឱ្យ​តំណាង អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ចំពោះលោកសម រង្ស៊ីដែលប្រមាថ ព្រះ មហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។

វិធានការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បាន​ធ្វើ​ឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺង ម៉ាត់ តាមច្បាប់ ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបាន​ប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវ ឱ្យប្រជាពល រដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះ គឺជាព្រះរាជ សារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ​ ៕ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print