Bella ជួបអ្នកគាំទ្រក្រោយមានវាសនាបានចូលគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ តារាជួរមុខប្រចាំព្រះរាជាណាចក្រ ថៃកញ្ញា Bella Ranee  ទទួលបានការស្វាគមន៍យ៉ាងច្រើនពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ជំនួបពិសេសមួយជាមួយអ្នកគាំទ្រ។ ជំនួបនេះធ្វើឡើងក្រោយពីនាង មានឱកាសចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទូរទស្សន៍ PNN និងតារាសម្តែងថៃ Bella Ranee ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ ក្នុងថ្ងៃដដែលនេះដែរតារាស្រីរូបនេះក៏បានទៅជួបអ្នកគាំទ្រផ្ទាល់នាកម្មវិធី ជំនួបតារាភីអិនអិន ២០១៨ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន សែន សុខ នៃព្រឹត្តិការណ៌គម្រប់ខួប៣ឆ្នាំនៃទូរទស្សន៍ភីអិនអិននោះ។ ក្រៅតារាមកពីប្រទេសថៃរូបនេះក៏​មាន​ការ ​ចូលរួម​ពី​សំណាក់​តារាសម្តែង តារាចម្រៀង​កម្ពុជា​ដូចជា វ៉ៃ ហាំង យូប៊ីន អេតវីន ណារ៉ា ជីមមី peth mai ឌីឌី ក្រុម​តារា​ចម្រៀង Original Song Small World Small Band និងតារា​ក្នុង​រឿងភាគ​ល្បីៗ ជាច្រើន​ទៀត​របស់​ភីអិនអិន ជាពិសេស​គឺវត្តមាន​តារា​សម្តែង​ថៃ​ដ៌ល្បី​កញ្ញា បេឡារ៉ានី។កញ្ញា បេឡា រ៉ានី បានមកកាន់ទឹកដីនៃប្រទេសកម្ពុជាម្តងរួចមកហើយកាលពីកន្លងទៅជាមួយនឹងការស្វាគមន៍ខ្លាំងពីអ្នកគាំទ្រនៅកម្ពុជា ហើយពេលនេះនាងបង្ហាញវត្តមានបន្ទាប់ពីភាពយន្តភាគថ្មីរឿង”បុព្វេសន្និវាស”ដែលនាងសម្តែងជាតួឯកកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នោះ។

អ្នកចូលរួម​ទាំង​អស់គ្នា បានមក​ជួប​ប្រិយមិត្ត​អ្នកគាំទ្រ​របស់​ខ្លួន ដោយ​បាន​បង្ហាញ​ជូន​នូវអ្វី​ដែល​ពិសេស សប្បាយៗ​​ថែម​ទាំង​​ផ្តល់​​ឪកាស​​ដល់​​គាំទ្រ​​អាច​​ឡើង​ថត​រូប​លេង​ហ្គេម​កម្សាន្ត និងបាន​ស្តាប់​ការបក​ស្រាយ​បទចម្រៀង​ពិរោះៗ​ថែមទៀត​ផង។ ក្រៅពី​បាន​ជូប​ជាមួយ​ពួក​គាត់ ហើយ​អ្នកគាំទ្រក៏​បាន​ផ្ទុះសំណើច​សើច​ក្អាកក្អាយ​ពីសំណាក់​តារា​កំប្លែង​ពីរដួង​គឺ​នាយ​ ក្រិន និង កញ្ញា ប្រិមប្រិយជាដើម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print