ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងតារាចម្រៀងនិងជាអតីពលករ ឡេង ណាវ៉ាត្រា ជាឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖​ អតីតពលករ និងជាតារាចម្រៀង​ លោកឡេង ភត្រា ហៅ​ ឡេង​ ណាវ៉ាត់ត្រា​ ​ ត្រូវបានព្រះករុណាព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាឧកញ៉ាជាផ្លូវការហើយ។ ការត្រាស់បង្គាប់តែងតាំងជាឧកញ៉ាជាផ្លូវការនេះធ្វើឡើងក្រោយពី អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា បានចូលរួមបំពេញការងារមនុស្សធម៌ជួយដល់សង្គមជាហូរហែរកន្លងមក។

យោងតាម​ លោក​ ហេង​ ឡុង​ ដែលបានបង្ហោះនៅលើបណ្តាញសង្គម​ Facebook បានបង្ហាញឲ្យឃើញថា​ អតីតពលករនៅកូរ៉េ​ និងជាម្ចាស់បុរី​ ឡេង​ ណាវ៉ាត់ត្រា​ គឺ​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ កាលពីសប្តាហ៍មុននេះ​ ត្រូវបានព្រះមហាក្សត្រព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ បានត្រាស់បង្គាប់តែងតាំង​ ឈ្មោះ​ ឡេង​ ភត្រា​ ជាឧកញ៉ា​ យោងតាមសេចក្តីក្រាបបង្គំ​ ទូលថ្វាយ​ របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ជារឿងល្អមួយសម្រាប់​ ឧកញ៉ា​ចិត្តធម៌រូបនេះ​ សង្កេត​ឃើញថា​ ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំង​ ជាផ្លូវការរួច​ មានការគាំទ្រខ្លាំង​ និងមានការចូលរួមអបអរ​ច្រើន​ ព្រោះថាជានិច្ចកាលលោកឧកញ៉ា​ តែងបង្ហាញសកម្មភាពសប្បុរសធម៌​ ជានិច្ច។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិត​កម្ម Galaxy កន្លងមកបានបន្ត​ការងារ​ជួយ​សង្គម​តាម​ធ្វើ​លោក​បានសន្យា​រួមមានការចុះ​ចែក​អំណោយ​ដល់​ចាស់​ជរា រួមនឹង​ការងារ​សង្គម​ជាច្រើន។អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​សុទ្ធតែ​បង្ហាញ​ការចាប់​​អារម្មណ៍ ក្រោយ​ពីរូប​ចែក​អំណោយ​របស់​លោកត្រូវ​បាន​ស្ដែងឡើង​ពីការ​បង្ហោះ​របស់​លោក និងអ្នក​គាំទ្រ ដែល​សកម្មភាព​នេះ​បាន​បំផុស​កាន់តែ​ខ្លាំង​អោយ​មានការចែក​រំលែក​នៅ​ក្នុង​សង្គម។

កន្លងមកលោក ឡេង ណាវ៉ាត្រា បាន​អះអាង​ថា លោក​គឺជា​អតីត​ពលករ​នៅ​កូរ៉េ និងជា​អតីតកម្មករ ដែល​ធ្លាប់​មានជីវភាព​មិន​គ្រប់​សូម្បីតែ​បាយ​បី​ពេល ដូច្នេះក្រោយ​ពេល​ដែល​លោក​ប្រែក្លាយ​ជាអ្នក​សិល្បៈ​ម្នាក់ និងជា​អ្នក​ជំនួញ​ម្នាក់ លោកត្រូវតែ​ប្រើ​អោយអស់​ពីលទ្ធភាព​ដើម្បី​ចែក​រំលែក និងយក​ចិត្ត​ទុក​ដាក់ចំពោះ​អ្នកមាន​ខ្វះខាត​នៅក្នុង​សង្គម។​កន្លងមក​លោក​តែង​យក​ផល​ចំណេញ​ពីការ​លក់​ដី និង​លក់​បុរី យក​​លុយមក​ទិញ​ជា​សម្ភារៈ និង​ចាត់ចែង​ជា​អំណោយ ជូន​ដល់​កម្មករ និងគ្រួសារ​អ្នក​ក្រីក្រ​ជា​ប្រចាំ ជាពិសេស​នៅក្នុង​សហគមន៍​ដែល​លោក​បាន​ឃើញ​ពីការ​លំបាក និង​មាន​ការស្នើ​ដោយ​មេភូមិ ឬម្ចាស់​សហគមន៍ ដែល​ជួប​ផល​វិបាក។ លោកក៏ធ្លាប់​បាន​ផ្ដល់​ថវិកា​រួមចំណែក​ដល់កាក​បាទ​ក្រហម និងជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ដើម្បី​ចូល​រួមជា​វិភាគ​ទាន​ជួយ​ដល់​សង្គម​ទាំង​មូល។ លោក​ធ្លាប់លើកឡើងដែរថាមិនខ្លាច​នឹង​ការចែក​រំលែក​នូវអំណោយ និងក្ដី​ស្រឡាញ់​ជូនដល់​អ្នក​តូចទាប​ជាង​ខ្លួន​នោះទេ ដោយសារ​តែពេល​កន្លង​មក លោក​គឺជា​បុគ្គលដែល​បានធំ​ធាត់​ក្នុង​ត្រកូល​អ្នក​ក្រ​ខ្សត់​ម្នាក់ ហើយ​យល់​ពីការ​លំបាក​ដែល​បាន​កើត​ឡើង។ ការទទួលងារឧកញ៉ាជាផ្លូវការនេះទទួលបានការសាទរខ្លាំងពីអ្នកក្នុងចង្កោមសិល្បៈ និងបណ្តាមហាជនជាច្រើន និងគាំទ្រថាលោកពិតជាសាកសមទទួលងារជាឧកញ៉ា ដែលបានចូលរួមចំណែកជួយសង្គមនិងយល់ចិត្តអ្នកក្រីក្រ៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print