សំណង់​បង្ហៀរ​នៃ​ទំនប់​អាង​ទឹក​ថ្មី​ ស្រុក​អន្លង់វែង​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​

ចែករំលែក៖

ឧត្តរមានជ័យ ៖ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិ​យម ​បាន​ប្រកាស​ថា ​សំណង់​បង្ហៀរ​នៃ​ទំនប់​អាង​ទឹក​ថ្មី​ ដែល​មាន​ទីតាំង​ស្ថិត​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​។

គួរ​រំលឹក​ជូន​ថា ​សំណង់​បង្ហៀរ​នៃ​ទំនប់​អាងទឹក​ថ្មី ​ដែល​រងកា​រខូចខាត​ស្ទើរ​ទាំង​ស្រុង​ ដោយ​សារ​គ្រោះទឹក​ជំនន់ជា​បន្តបន្ទា​ប់ ត្រូវ​បានក្រសួង​ធន​ធាន​ទឹក ធ្វើការ​សាង​សង់​ឡើង​វិញ​ប្រវែង​ ២៨០ ម៉ែត្រ​ ។

តាម​រយៈ​ការ​សាងស​ង់សំណង់បង្ហៀរ​ថ្មី​នេះ ​ទំនប់​អាង​ទឹក​ថ្មី ​នឹង​មានស​មត្ថភាពស្តុក​ទឹកសម្រាប់​ផ្គត់​ផ្គង់ឱ្យការ​ងារ​បង្កបង្កើន​ផល​ស្រូវលើ​ផ្ទៃដីប្រ​មាណ ​៦.០០០ ហិកតា ​ហើយ​និង​ក្លាយ​ទៅ​ជាប្រភពទឹក​ដ៏សំខាន់​មួយ​សម្រាប់​ផ្គត់ផ្គង់​ទឹក​បន្ថែមទៅ​កាន់​ប្រព័ន្ធធារា​សាស្ត្រ ​ស្ទឹង​ស្រែង​ (ជំហាន​ទី ២)​ ។

ក្រៅ​ពី​ការផ្តល់​អត្ថ​ប្រយោជន៍​ខាង​លើ ​សំណង់​នេះ​ ក៏នឹង​ក្លាយ​ទៅ​ជាផ្លូវ​គមនាគមន៍​តភ្ជាប់ពី​ឃុំ​ត្រពាំង​តាវ​ ទៅកាន់​ឃុំលំ​ទង​ ស្រុកអន្លង់​វែង​ ផង​ដែរ​ ៕ ប៉ែន​ នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print