សមាជិកម្នាក់នៅក្នុងក្រុមកីឡាករ ដែលបានរំដោះចេញពីរូងភ្នំថាំលួង គឺជា ជនភៀសខ្លួនរស់នៅម្នាក់ឯងក្នុងប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ ជួយរំដោះមិតភក្តិ និងគ្រូបង្វឹករបស់ខ្លួន ចេញពីរូងភ្នំ ដោយសារតែរូបគេជាមនុស្សតែមួយគត់ក្នុងចំណោម ១៣នាក់ ដែល អាចនិយាយភាសាអង់គ្លេស ជាមួយអ្នក មុជទឹកជនជាតិអង់គ្លេសដើម្បីអាចដឹងពីស្ថានភាព។
សារព័ត៌មាន Daily Mail បានផ្សាយ ថា កុមារខាងលើមានឈ្មោះ Adul Sam on អាយុ១៤ឆ្នាំ អាចនិយាយភាសារអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ជួយដល់មិត្តភក្តនិងគ្រូបង្វឹកអាចយល់ពីការណែនាំរបស់អ្នក ជួយសង្គ្រោះជាជនជាតិអង់គ្លេស ។ កុមារ Adul Sam on គឺជាអ្នកបកប្រែ ឲ្យក្រុម ទាំងមូល ពេលជួបជាមួយអ្នកឯកទេសមុជទឹកជនជាតិអង់គ្លេស។ កុមារខាងលើ បាននិយាយប្រាប់ អ្នកជួយសង្គ្រោះថា ក្រុមកីឡាករទាំងអស់មានសុខភាពល្អ នឹងនិយាយពីការចូលមកដល់ទីនេះ។
ពាក់ព័ន្ធនឹងស្ថានភាពកុមារទាំងអស់ ក្រោយចេញពីរូងភ្នំ សារព័ត៌មាន CNN បានផ្សាយថា
នៅទីបំផុត អាជ្ញាធរថៃ បានបង្ហោះ វីដេអូ និងរូបភាពជាលើកដំបូងរបស់ក្មេងប្រុសទាំង១២នាក់ ដែលកំពុងសម្រាក តាមដានសុខភាពនៅក្នុងមន្ទីរពេទ្យ ក្រោយត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង ដោយជោគជ័យកាលពីថ្ងៃអង្គារ។
ស្ថិតនៅក្នុងសម្លៀកបំពាក់ជាអ្នកជំងឺ និងពាក់ម៉ាស់បិទមុខ ក្មេងប្រុសទាំង ១២នាក់ មានអាយុពី១១ដល់១៦ឆ្នាំ ត្រូវបានគេអនុញ្ញាតឱ្យឃើញគ្រួសារសាច់ញាតិរបស់ពួកគេហើយ។ ប៉ុន្តែទន្ទឹមគ្នានោះ ក្រុមគ្រូពេទ្យនៅតែមានការព្រួយបារម្ភនៅឡើយចំពោះសុខភាពរបស់ពួកគេ ក្រោយ ចំណាយពេលជាង៣សប្ដាហ៍ នៅក្នុងរូង ភ្នំថំាលួង នៃខេត្តឈៀងរ៉ាយ ភាគខាង ជើងប្រទេសថៃ។
ដោយឡែក នៅក្នុងវីដេអូនោះដែរ ក្រុម គ្រួសារក្មេងទាំងនេះ បាននាំគ្នាយំនៅពេលសម្លឹងមើលទៅកាន់ពួកគេតាមបង្អួចកញ្ចក់ ដ្បិត ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបន្ទប់នោះទេ ដើម្បីបញ្ជៀសការ ចម្លងមេរោគ៕ ម៉ែវ សាធី