អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បញ្ជាក់ពីការដោះលែងជនសង្ស័យឈ្មោះបេង តាំងអេង សំអាងពុំមានធាតុផ្សំ និងភស្តុតាងគ្រប់គ្រាន់

ចែករំលែក៖

ខេត្តកណ្តាល៖អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ មួយទៅកាន់សាធារណះជន និងបណ្តាញសារពត៍មាន ដោយបញ្ជាក់ថាចៅក្រមសុើបសួរដែលបានសម្រេចធ្វើការដោះលែងជនត្រូវចោទឈ្មោះបេង តាំងអេង ពាក់ពន្ធ័សំណុំរឿងព្រហ្មទណ្ឌលេខ៣៣០អ កចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ហើយត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម ប្រព្រិតនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៦ខែមិនា ឆ្នាំ២០១៨ ដោយសំអាងហេ-តុថា ពុំមានធាតុផ្សំនិងភស្តុតាងគ្រាប់គ្រាន់ដែលអាចដាក់បន្ទុកថាបានប្រព្រិតបទល្មើស។

សេចក្តីថ្លៃងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពីសារពត៍មានជាច្រើនបានចេញផ្សាយអត្តបទពត៍មានទាក់ទងនិងសំណុំរឿងព្រហ្មទណ្ឌលេខ៣៣០ អ កចុះថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ដោយមានស្ត្រីឈ្មោះគីម ស៊្រីម អះអាងជាម្តាយ របស់ជនរងគ្រោះឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ ឆ្នាំបានចេញមុខថ្លែងទុក្ខសោករៀបរាប់ពីសកម្មភាពពួកក្មេងស្ទាវ១ក្រុមព្រួតគ្នាកាប់សម្លាប់កូនរបសើគាត់ដែលរហូតមកដល់ពេលនេះស្ថាបន័ច្បាប់ពុំទាន់រកភាពយុត្តិធម៍ជូនកូនគាត់នៅឡើយផ្ទុយទៅវិញបែរជាមានការដោះលែងជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ដែលត្រូវបានសមត្តកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការពាក់ពន្ធ័អំពើឃាតកម្មខាងលើនេះ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថាក្នុងនាមជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជំរាបជូនសាធារណះជននិងបណ្តាញអ្នកសារពត៍មានទាំងអស់មេត្តជ្រាបថាសំណុំរឿងព្រហ្មទណ្ឌខាងលើត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល​ បើកការសុើបសួរលើជនត្រូវចោទឈ្មោះគាត សំណាង ហៅឡេង ឈ្មោះឌី ឌឿន ឈ្មោះបេង តាំងអេង ឈ្មោះហោ សុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង ឈ្មោះមាន ម៉េងហុី ឈ្មោះជ្រុយ វុទ្ធាឈ្មោះជី សិលា ពីបទឃាតកម្មនិងសមគនិតក្នុងអំពើឃាតកម្ម តាមមាត្រា២៩ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌតាមរយះដិការសន្និដ្ឋានបញ្ជូនសំណុំរឿងអោយសុើបសួរលេខ២២៧ ដ ក ដ សចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ និងបញ្ជូនសំណុំរឿងនេះមកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តជាសមត្តកិច្ច។  ក្រោយពីបានសុើបសួរសព្វគ្រប់រួចមកចៅក្រមសុើបសួរបានបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីពិនិត្យនិងធ្វើសេចក្តីសន្និដ្ឋានស្ថាពរលេខ៦២៨ដកសព ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយតំណាងអយ្យការបានស្នើសុំអោយចៅក្រមសុើបសួរលើកលែងចោទប្រកាន់លើឈ្មោះបេង តាំងអេង និងស្នើសុំបញ្ជូនជនត្រូវចោទចំនួន៨នាក់ទៅចំពោះមុខតុលាការជំនុំជម្រះគឺឈ្មោះគាត សំណាង ហៅឡេង ភេទប្រុអាយុ១៨ឆ្នាំ ជាអ្នកកាប់ផ្ទាល់ដៃឈ្មោះឌី ឌឿន ឈ្មោះហោសុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង(៥នាក់នេះនៅក្នុងឃុំបណ្តោះអាសន្ន)និងឈ្មោះមាន ម៉េងហុី ជាអ្នកឌុបឈ្មោះគាត សំណាង ឈ្មោះជ្រុយ វុទ្ធា ឈ្មោះជីសិលា(៣នាក់នេះរត់គេចខ្លួនមានដិការស្វែងរកចាប់ខ្លួន)ពីបទ ឃាតកម្មនិងសមគំនិតក្នុងអំពើឃាតកម្មតាមមាត្រ២៩មាត្រ១៩៩នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមសុើបសួរបានយល់ស្របនិងចេញដិការដំណោះស្រាយលេខ៦២៨ដកដសចុះថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៨ ដោយសំអាងហេតុថាពុំមានធាតុផ្សំ និងភស្តុតាងគ្រប់គ្រាន់ដែលអាចដាក់បន្ទុកលើជនត្រូវចោទឈ្មោះបេង តាំងអេង យោងលើចម្លើយរបស់ជនត្រូវចោទទាំងអស់ និងសាក្សីដែលពាក់ពន្ធ័ក្នុងសំណុំរឿងដែលបានឆ្លើយគឺគ្មានវត្តមានរបស់ឈ្មោះបេង តាំងអេង នាកន្លែងកើតហេតុឬបានសមគំនិតក្នុងរឿងឃាតកម្មនេះទេ។

សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង   បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ។

វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ ០១​គ្រឿង​ និង​ម៉ាក​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​ ០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​ ០៦​គ្រឿង​។

ជនសង្ស័យ​រួមមានទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​ជន​ដៃដល់​ ។ ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ រត់​តុ​ការ​ ជា​អ្នកចូលរួម​  ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មុខរបរ​ កាប់​ជ្រូក​លក់​ ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​  ទី​៦-​ឈ្មោះ​ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ៕ ឆ ដា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print