អង្គការអូតង់មានការឯកភាពកាន់តែខ្លាំងនៅ ក្រោយជំនួបកំពូលបើទោះមានចំណុចមិនចុះសម្រុងគ្នា

ចែករំលែក៖

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានបញ្ជាក់ថា អូតង់មានឯកភាព និងកាន់តែខ្លាំងនៅក្រោយជំនួបកំពូល រួចបញ្ជាក់ ថា លោកត្រាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញា ចិត្តនិងឆន្ទៈរបស់ខ្លួនដែលចង់ឃើញអូតង់ខ្លាំង។
កាលពីថ្ងៃ ទី១២ ខែកក្កដា អង្គការអូតង់បានបិទបញ្ចប់ជំនួបកំពូលរយៈពេល ២ថ្ងៃ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែកហ្ស៊ិក។ ជំនួបកំពូលដែលបានគ្របដណ្តប់ដោយការរិះគន់មិនសំចៃមាត់របស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រឆាំង នឹងប្រទេសសមាជិកមួយចំនួន។ លោកត្រាំបានស្តីពីបន្ទោសប្រទេសអឺរ៉ុបមួយចំនួនមិនគោរពតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៤ ដែលតម្រូវឲ្យប្រទេសសមាជិកដំឡើង ថវិកាយោធាឲ្យដល់ ២ភាគរយ នៃផលិត ផលសរុបក្នុងស្រុក និងបានទាមទារឲ្យ ឡើងដល់កម្រិត៤ភាគ ក្នុងជំនួបកំពូល ពេលនេះ។

ប្រធានាធិបតីបារាំងបានបញ្ជាក់ថា « ជំនួបពិភាក្សាកំពូលរយៈពេល ២ថ្ងៃនេះបានធ្វើឲ្យអង្គការអូតង់កាន់តែខ្លាំងឡើង។ កាន់តែខ្លាំងព្រោះយើងបានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន។ យើងបាន បញ្ជាក់ជាថ្មីពីយុទ្ធសាស្រ្តថវិកាដែលអាចជឿទុកចិត្តបាន និងដែលបានឆ្លើយតបនឹងតម្រូវការរបស់យើង។ បន្ទាប់មក យើងក៏បានជជែកពិភាក្សាដោះដូរព័ត៌មានគ្នាទៅវិញ ទៅមកជុំវិញការគំរាមកំហែងថ្មីៗទៀតផង»។
លោកម៉ាក្រុងបញ្ជាក់ទៀតថា សម្រាប់ ខ្ញុំ នេះជាប្រធានបទសំខាន់ខ្លាំងណាស់ ដែលយើងត្រូវគិតគូរស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មីៗ ទាំងនោះ។ តើអូតង់ត្រូវមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីប្រឆាំងនឹងភេរវនិយមឲ្យមាន ប្រសិទ្ធភាព។ សព្វថ្ងៃនេះ រចនាសម្ព័ន្ធភេ រវនិយមមានដំណើរការជាលក្ខណៈ បណ្តាញ និងកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីទាន់សម័យ តែមិនមែនជាសត្រូវដែលមានអំណាចខ្លាំងនោះឡើយ។

បន្ទាប់មក តើត្រូវធ្វើដូចម្តេចដើម្បីឲ្យ អូតង់ទទួលបានជោគជ័យនៅក្នុងបទអន្តរាគមន៍ប្រកបដោយជំនឿទុកចិត្តក្នុងផលប្រយោជន៍សន្តិសុខរួមនៅលើទីតាំងសន្តិសុខថ្មីៗទៀត។ យើងមានប្រធានរឿង ជាក់ស្តែងដែលយើងត្រូវការជជែក និងធ្វើ ការរួមគ្នារវាងអឺរ៉ុប នឹងអូតង់ស្តីពីទីតាំង យោធាថ្មី។ សម្រាប់ខ្ញុំ ទាំងអស់នេះសុទ្ធសឹងជាប្រធានបទសំខាន់ៗដែលយើង បានលើកយកទៅជជែកគ្នា។
អ្វីដែលសំខាន់នោះគឺថា ជាជំនួបកំពូលមួយដែលបានធ្វើឲ្យយើងកាន់តែខ្លាំង ព្រោះលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ខ្លួនដែលចង់ឃើញអូតង់ខ្លាំងជាងមុន។ ខ្ញុំគិតថា នេះជារឿងល្អដែលគួរពង្រីកបន្ថែមទៀត »៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print