រយៈពេល​២ថ្ងៃ​ជាប់គ្នានេះ​ កម្មការិនី​រោងចក្រ​ដេរស្បែកជើង​ យីហោ​ ជូ​ ហួយវូតវ៉ែ ស្រុកព្រៃឈរ ជិត១០០នាក់ ដួលសន្លប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ រយៈពេល​២ថ្ងៃ​ជាប់គ្នានេះ​ កម្មការិនី​រោងចក្រ​ដេរស្បែកជើង​ យីហោ​ ជូ​ ហួយវូតវ៉ែ នៅភូមិអំបិលធំ ឃុំខ្វិត ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ប្រមាណ​ជា​១០០នាក់​​ បានដួល​សន្លប់​ជាបន្តបន្ទាប់​ ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ ​។

ប្រភព​បាន​ឲ្យ​ដឹងថា​ កម្មការិនី​រោងចក្រ​ដេរស្បែកជើង​ ជូ​ ហួយ​ ចំនួន​៤៨នាក់​ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ កាល​ពី​ព្រឹក​ថ្ងៃ​១៣​ ខែកក្កដា​ ឆ្នាំ​២០១៨នេះ​ ហើយ​ត្រូវ​បាន​កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហកាជួយសង្គ្រោះកម្មការនី ដែលបានដួលសន្លប់ទាំងនោះ ដោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ​។

កាលពី​​ថ្ងៃ​ទី​១២ ខែកក្កដា ​ កម្មករ សាខារោងចក្រ​ ជូ​ ហួយ​ ចំនួន​៤៦នាក់​​ បានដួលសន្លប់​ជា​បន្តបន្ទាប់​ត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ។ មូលហេតុ នៃការដួលសន្លប់នេះ ក្រុមការងារជំនាញ បង្កើតជាគណៈកម្មាការស៊ើបអង្កេតមួយក្រុម ដើម្បីចុះទៅពិនិត្យទីតាំងរោងចក្រផ្ទាល់ ។

រហូត​មកដល់​ពេល​នេះ​ គឺមាន​រយៈពេល​២ថ្ងៃ​ហើយ ដែល​មានបងប្អូនកម្មការីនី ចំនួន៩៤នាក់​ បាន​ដួល​សន្លប់​ ហើយ​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

រោងចក្រ ជូ ហួយវូតវ៉ែ ជារោងចក្រដេរស្បែកជើងមួយកន្លែង មានទីតាំងស្ថិតនៅភូមិ​អំពិល​ធំ​ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន រោងចក្រនេះ មានកម្មករ និងកម្មការិនី​ ចំនួន ១.០១៧នាក់ កំពុង​បម្រើ​ការងារ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print