ចិនអំពាវនាវដល់អាមេរិកឲ្យដាក់«កាំភ្លើងពន្ធដារ»ចុះដើម្បីពិភាក្សាវិញ

ចែករំលែក៖

បើទោះបីមានការចោទប្រកាន់អាមេរិកថាបានចាប់ផ្តើមធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម តែចិនបានស្នើដល់អាមេរិកឲ្យ «ដាក់ កាំភ្លើងពន្ធដារចុះ» ហើយបើកផ្លូវឲ្យមាន កិច្ចពិភាក្សាបញ្ចប់វិវាទក្នុងវិស័យពាណិជ្ជកម្មវិញ។ កាលពីថ្ងៃទី១២ខែកក្កដា ចិន បានចោទប្រកាន់ អាមេរិកថាបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយចិន នឹងចាត់វិធានការ ការពារ។
កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាក់ថា អាមេរិកកំពុងតែស្ថិតនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយ ចិន ប៉ុន្តែ រឿងរ៉ាវនេះត្រូវបានដោះស្រាយ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen ដែលមានប្រសាសន៍ទៅកាន់ សារព័ត៌មាន នៅក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វុីសថា « រាល់សកម្មភាព ប្រឆាំងនឹងផល ប្រយោជន៍ របស់ចិនគឺប្រឆាំងនឹងក្រុមអ្នកជំនួញក្រុមហ៊ុន និងអ្នកប្រើប្រាស់ ព្រម ទាំង កសិករនិង ពលករអាមេរិកផង។
ការប្រកាសខាងលើរបស់មន្ត្រីចិន ក្រោយពេល មានការត្រួតពិនិត្យ ជាប្រចាំ ២ឆ្នាំម្តង របស់អង្គការពាណិជ្ជកម្មពិភព លោក WTO ស្តីពីគោលនយោបាយ ពាណិជ្ជកម្មរបស់ទីក្រុងប៉កាំង។
រដ្ឋាភិបាលអាមេរិកបានសម្រេចដំឡើងពន្ធ នាំចូលពីចិន តាមច្បាប់ពាណិជ្ជកម្មអាមេរិកតាមមាត្រា៣០១ ដោយចោទ ប្រកាន់ ចិនថាបានលូកដៃ រំលោភកម្មសិទ្ធិ បញ្ញានិងមានគោលនយោបាយស្តីពីឧស្សាហកម្មមិនមានតម្លាភាព។
អាមេរិក បានចោទប្រកាន់ចិន គឺស្ថិតនៅក្រៅច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ប៉ុន្តែអាមេរិកបានប្តឹងចិនឡើងទៅកាន់អង្គការ WTO ដើម្បីទប់ស្កាត់ចិនដំឡើងពន្ធលើទំនិញអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាន បញ្ជាក់ថា ភាគីនីមួយៗបានផ្លាស់ប្តូរ ជា បន្ត​បន្ទាប់ គឺមិនអាចពិភាក្សាគ្នាបានឡើយ។ ជាដំបូង គឺអាមេរិកត្រូវតែប្រើ «កាំភ្លើងពន្ធបានតម្រង់ទៅលើប្រទេសចិនសិន»ទើប កិច្ចពិភាក្សាទទួលបានជោគជ័យ។
អង្គការសហប្រជាជាតិ បានលើកឡើង ថា វិវាទពាណិជ្ជកម្មរវាងអាមេរិក នឹងចិន អាចដោះស្រាយបានតាមរយៈអង្គការ WTO ។ អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្តីសង្ឃឹមថាវិវាទពាណិជ្ជកម្ម រវាង អាមេរិក នឹងចិន អាចដោះស្រាយបានតាមរយៈកិច្ចពិភាក្សា ហើយអង្គការWTO នឹង ធ្វើជាអាជ្ញាកណ្តាល នៅក្នុងកិច្ចពិភាក្សានោះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញការជឿជាក់ទៅលើអង្គការ WTO និងវិស័យពាណិជ្ជកម្មសេរី តម្លាភាព ។
ការប្រឈមមុខតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម បង្កក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិ ពាណិជ្ជកម្មឈានដល់វិបត្តិសេដ្ឋកិច្ចពិភពលោក ក្នុងពេលដែលពិភពលោកកំពុង ប្រឈមនូវ គ្រោះធម្មជាតិជាច្រើន ។
កន្លងមកថ្មីៗនេះរដ្ឋាភិបាលអាមេរិក បានចាក់សាំង បន្ថែមចូលក្នុងភ្លើងកំពុង តែឆេះ ខណៈ កាលពីថ្ងៃទី១០ ខែកក្កដា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បាន ឡើងគម្រោង ដំឡើងពន្ធ២០០ពាន់លាន ដុល្លារដល់ ទំនិញនាំចូលពីប្រទេសចិន ។ ប្រសិនបើ ទទួលបានការឯកភាពនោះ ច្បាប់ដំឡើង ពន្ធថ្មីរបស់លោកត្រាំទៅលើទំនិញចិននឹង មានប្រសិទ្ធភាពនៅខែកញ្ញា ខាងមុខ ។
គម្រោងខាងលើកើតឡើងតាំងពីខែ មិថុនាមកម៉្លេះ ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង ពាណិជ្ជ កម្ម លោក Robert Lighthizer រៀបចំដំឡើងពន្ធមានតម្លៃ២០០ពាន់លាន ដុល្លារទៅលើទំនិញរបស់ចិននាំចូលអាមេរិក ។ ទំនិញក្រោយនេះនឹងត្រូវដំឡើងពន្ធ ១០ភាគរយដោយកន្លងមកបានដំឡើង ២៥ភាគរយស្មើ៥០ពាន់លានដុល្លារ នៃទំនិញចិននាំចូលអាមេរិក ។
តាមការប្រកាសរបស់លោក ត្រាំ ឲ្យ ដឹងថា គោលនយោបាយដំឡើងពន្ធខាង លើគឺដើម្បីឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ដែលបានសម្រេចដំឡើងពន្ធមានតម្លៃ៥០ ពាន់លានដុល្លារដល់ទំនិញនាំចូលពីអាមេ រិក ។ មិនតែប៉ុណ្ណោះចិនក៏បានព្រមានថា នឹងដំឡើងពន្ធដល់ឧស្ម័នធម្មជាតិនិង ប្រេងឆៅពីអាមេរិក ។ ទីក្រុងប៉េកាំងបច្ចុ ប្បន្នជា អ្នកទិញប្រេងធំបំផុតលើពិភព លោកពី អាមេរិក ។
សារព័ត៌មាន AFP បានផ្សាយថា ការិយាល័យពាណិជ្ជកម្មអាមេរិកនឹងរៀបចំឲ្យ មានការវាយតម្លៃពីទំនិញរបស់ចិនដែល ត្រូវដំឡើងពន្ធក្នុងបញ្ជីពន្ធ២០០ពាន់លាន ដុល្លារ ហើយត្រូវចំណាយរយៈពេល២ខែ ដើម្បីវាយតម្លៃ ។
នៅពេលនេះគឺមិនទាន់ប្រាកដថា បញ្ជី ដំឡើងពន្ធថ្មីនេះទទួលបានការឯកភាពពី សភានិងព្រឹទ្ធសភានោះឡើយ ។ សកម្មភាព ខាងលើរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងធ្វើឲ្យវិស័យពាណិជ្ជកម្មអាមេរិក-ចិនកាន់តែតានតឹងខ្លាំងឡើង ។
កាលពីថ្ងៃទី៦ ខែកក្កដា អាមេរិកបាន អនុម័តច្បាប់ដំឡើងពន្ធ២៥ភាគរយដល់ ទំនិញនាំចូលពីប្រទេសចិនក្នុងនោះមាន គ្រឿងម៉ាស៊ីន និងសម្ភារអេឡិចត្រូនិក ។ ឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក នាយកដ្ឋានពន្ធដារចិនបានសម្រេច ដំឡើង ពន្ធទៅលើទំនិញ៥៤៥មុខនាំចូល ពីអាមេ រិកមានតម្លៃ៣៤ពាន់លានដុល្លារ ដូចគ្នា ដែលបានចូលជាធរមានកាល ពីថ្ងៃទី៦ ខែកក្កដា ។ នៅពេលនេះទីក្រុងវ៉ា ស៊ីនតោន ក៏បានព្រមានថានឹងដំឡើងពន្ធមានតម្លៃ ចាប់ពី២០០-៣០០ពាន់លាន ដុល្លារ ប្រសិន បើទីក្រុងប៉េកាំងនៅតែបន្តវាយបកទៅលើ អាមេរិកជាការសងសឹក នោះ ។ ប្រសិនបើ គម្រោងខាងលើត្រូវ បានអនុវត្តនោះសរុប ទំនិញចិន ដែល អាមេរិកដំឡើងពន្ធមាន រហូតដល់ទៅ៥៥០ពាន់លានដុល្លារគឺខ្ពស់ ជាងតម្លៃទំនិញដែលចិននាំចូលអាមេរិក ដែលមានតែ៥០៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ៕ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print