មន្ត្រីកូរ៉េខាងជើងមិនជួបពិភាក្សាដោយទុកឲ្យមន្ត្រីអាមេរិករង់ចាំ

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា មន្ត្រីកូរ៉េខាងជើង មិនបានបង្ហាញខ្លួននៅ ក្នុងជំនួបជាមួយភាគីអាមេរិក ដូចដែល បានកំណត់នោះឡើយ នៅថ្ងៃទី១២ខែកក្កដាដើម្បីពិភាក្សាស្តីពីការប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់បង់ជីវិតនៅក្នុងសង្គ្រាមឆ្នាំ១៩៥០-១៩៥៣។នៅពេល មន្ត្រីអាមេរិកទៅដល់ តំបន់ព្រំដែន កូរ៉េ ទាំងពីរ ក៏មិនឃើញភាគីកូរ៉េខាងជើង ម្នាក់ ណាឡើយនៅទីនោះ ហើយទទួលបានព័ត៌ មានថា ជំនួបនឹងត្រូវពន្យារពេលទៅថ្ងៃទី១៥ ខែកក្កដា វិញ។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨បានផ្សាយថាក្រុមមន្រ្តីកូរ៉េខាងជើងហាក់ដូចជាបាន លក់មុខ ចំពោះប្រតិភូមកពីសហរដ្ឋអាមេ រិក តាមរយៈការមិនបង្ហាញខ្លួននៅក្នុងជំនួបពិភាក្សា ដែលបានគ្រោងឡើងទុក ដើម្បី ពិភាក្សាពីការប្រគល់អដិ្ឋធាតុទាហាន អាមេរិក ដែលបានស្លាប់ចោលឆ្អឹងនៅសម័យសង្រ្គាមកូរ៉េកាលពីឆ្នាំ១៩៥០ ដល់ឆ្នាំ ១៩៥៣ ទៅកាន់មាតុប្រទេសវិញ។
ទោះជាបែបនេះក្តី កិច្ចប្រជុំខាងលើត្រូវបានលើកទៅធ្វើឡើងនៅថ្ងៃអាទិត្យខាង មុខវិញ ប៉ុន្តែកាលបរិច្ឆេទថ្មីនេះ ពុំត្រូវ បានបង្ហើបឲ្យដឹងនោះឡើយ រហូតទាល់តែក្រោយពីក្រុមមន្រ្តីអាមេរិកបានចំណាយពេលអង្គុយរង់ចាំ អស់មួយសន្ទុះធំ ទៅហើយ នៅឯតំបន់ព្រំដែនរវាងកូរ៉េខាង ជើង និងកូរ៉េខាងត្បូង។

បើតាមប្រភពដែលដឹងឮពីបញ្ហានេះបានឲ្យដឹងថា ក្រោយពីការហៅទូរស័ព្ទទៅសួរនាំភាគីកូរ៉េខាងជើង ក្រុមមន្រ្តីអាមេរិកត្រូវបានជូនដំណឹងថា កិច្ចពិភាក្សាត្រូវកែ សម្រួល ដោយកូរ៉េខាងជើង ហាក់ចង់ឲ្យមានវត្តមានរបស់មេបញ្ជាការយោធាអាមេរិកនៅឯតុប្រជុំដើម្បីពន្លឿននីតិវិធីនៃការប្រគល់អដ្ឋិធាតុទ័ពអាមេរិក។
គួរជម្រាបថា បញ្ហាប្រគល់អដ្ឋិធាតុ ទាហានអាមេរិក ពីកូរ៉េខាងជើងទៅសហ រដ្ឋអាមេរិកវិញនោះ គឺជាបញ្ហាដ៏អូស បន្លាយមួយ រវាងប្រទេសទាំងពីរចាប់តាំងតែពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ដោយបទ ឈប់បាញ់ កាលពីឆ្នាំ១៩៥៣។ បើតាម ក្រសួងការពារជាតិអាមេរិក កងទ័ពអាមេ រិកជិត ៨,០០០នាក់ ដែលបានចូលរួមក្នុងសមរភូមិនៃសង្រ្គាម មិនទាន់ត្រឡប់មក ប្រទេសកំណើតវិញឡើយ។

កិច្ចចរចាអំពីបញ្ហាខាងលើឡើងវិញនេះ បានលេចឡើងជាប្រធានបទក្តៅឡើង វិញ បន្ទាប់ពីវាបានក្លាយជាចំណុចមួយ ក្នុងចំណោមគោលដៅទាំងធំៗទាំង៤ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួម របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯកិច្ចប្រជុំជាប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរីរវាងមេដឹកនាំទាំងពីរ កាល ពីថ្ងៃទី១២ ខែមិថុនា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print