កំណាត់ផ្លូវជាតិលេខ៤ នៅចំណុច​ស្ពានសំរោង បើក​ឲ្យដំណើរការចរាចរណ៍ឡើងវិញហើយ​

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់​នៅព្រឹកថ្ងៃចន្ទ​ កក្កដានេះថា​ កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់ចំណុចស្ពានសំរោង ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែម​ទៀតហើយ។

លោកថា​ គិតត្រឹមម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម៉ែត្រ​ គឺទាបជាងកម្ពស់ទឹក​ ហក់ឡើងអតិបរមា នាវេលាល្ងាចម្សិលមិញ ០,៥៥ ម៉ែត្រ។ ការធ្វើចរាចរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ។

គួរ​បញ្ជាក់​ថា​ កាលពីម៉ោង ៥:៣០ នាទី ល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ​ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្ន ដោយសារមានជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print