ជនជាតិចិនបើករថយន្តបុកបង្គោលភ្លើងធំៗនៅកណ្តាលផ្លូវណតប៊្រីតទៀតហើយ

ចែករំលែក៖

ភ្នំពេញ ៖ បង្គលភ្លើងធំៗនៅចំកណ្តាលផ្លូវណតប្រ៊ីតដែលអគ្គីសនីកម្ពុជាមិនទាន់ដកចេញនោះឥឡូវត្រូវរថ យន្តហាយឡែនឌ័រមួយគ្រឿងបើកបុកទាំងកំរោលទៀតហើយសង្ស័យអ្នកបើកបរស្រវឹងស្រា។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវណតប្រ៊ីតត្រង់ចំណុចមុខសាលារៀនអន្តជាតិអាមេរិកកាំងប្រ៊ីជ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-4951រងការខូចខាតបែកកាទែម៉ាស៊ីន និងបែកកង់មុខផ្នែកខាងឆ្វេង បើកបរដោយបុរសជនជាតិចិនម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។

ប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយបុរសជនចិនម្នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មយ៉ាងពេញទំហឹង បណ្តាលឲ្យ​រថយន្តបែកកាទែម៉ាស៊ីនរងការខូចខាតសំណាងល្អអ្នកបើកបរមិនរងរបួសភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្តបង្កនិងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print