ខេត្តស្ទឹងត្រែង ៖ សំរាមក្លាយជាបញ្ហាមិនចេះចប់ បើយើងមិននាំគ្នាអណាម័យនឹង បោសសំអាតនឹងបញ្ឆប់ចាក់ចោល ពាសវាលពាសកាលអណាធិប្បតរយ្យទៀតនោះទេ ព្រមទាំងអាជ្ញាធម៍មិនយកភ្លែកមើល នឹងចាត់វិធានការទេ ផ្លូវទើបនឹងសាងសង់ថ្មី ដោយកម្លាំងកងវិស្វក្ម មួយខ្សែនេះនឹងក្លាុយទៅជា កន្លែងចាក់សំរាមយ៉ាងពិតប្រាកដ ឋិតនៅចំណុចផ្លូវប្រសព្វជាបួន ទៅស្ពានសេកុង នឹងស្ពានស្រែពោធិ ចេញពីផ្សាថ្មីអូរឬស្សី ឆ្ពោះទៅទៅប្រលានយន្តហោះ ក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង ។
តាមការលើកឡើងរបស់ពលរដ្ឋម្នាក់ ឈ្មោះម៉ៅ ផល្លី រស់នៅភូមិ សង្កាត់ខាងលើបានលើកឡើងថា បញ្ហាសំរាមនេះគាត់តែងតែឃើញ អ្នកដឹកយកមកចាក់ចោលគ្មានអ្នកទប់ស្គាត់ ភាគច្រើនសុទ្ធតែអ្នករស់នៅក្នុងនឹងជុំវិញផ្សា សាមគ្គីក្រុងស្ទឹងត្រែង នឹងអ្នកមានផ្ទះថ្មធំៗ ជួសជល់ថ្មីវៃអាចាស់ចោល នឹងម្ចាស់សណ្ឌាគា រាំងកាសាល KTV តែងតែដឹកយកកាកសំណល់ នឹងកំទិចកម្ទី អំបែងក្បឿងឥដ្ឋ សំបកដបនឹងអំបែង យកមកចាក់ចោលលើផ្លូវ យ៉ាងអណាធិប្បតេយ្យ ពាសពេញផ្លូវសឹងតែរកធ្វើដំណើ ទៅមិនចង់រួច ជាពិសេសរថយន្តគណៈប្រតិភូ ដែលធ្វើដំណើរយក គ្រឿងញៀនទៅដុតកំទិចចោលនោះទៅមិនរួច ដោយស្ទះនឹងសំរាមពេញផ្លូវ ហើយម្យ៉ាងវិញទៀតវាជះក្លិន ស្អុយរលួុយ បង្កធ្វើឲ្យបះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋ ដែលពួគគាត់ធ្វើដំណើឆ្លងកាត់ម្តងៗ វាអាចចម្លងមេរោគដល់ផ្សេងៗដល់ពួគគាតទៀតផង។
ប្រពភដដែលបន្តថា ភាគច្រើនពួគគេតែងតែដឹកមកចាក់ចោល នៅពេលប្រលប់នឹងពេលស្ងាត់ចំណែកលោកដែន ភារម្យ ចៅសង្កាត់ស្រះឬស្សី លោកមិនអាចចាត់វិធានការបានទេក្នុងបញ្ហានេះ គឺមានតែលោកអភិបាលក្រុង ស្ទឹងត្រែងទេទើបចាត់ការ លើបញ្ហាសំរាមនេះបាន។
លោកក៍បានសំណូមពរយ៉ាងទទូចដល់លោកសាយ កុសល់ អភិបាលនៃគណៈអភិបាលក្រុង នឹងលោកអភិបាលខេត្តផងដែរមេត្តា ជួយចាត់វិធានការលើបញ្ហាសំរាមនេះផង បើលោកទាំងពីរមិនមើល មើលហើយធ្វើមិនឃើញ ហើយមិនចាត់វិធានការ បោសសំអាតសំរាមនេះ នឹងចាត់វិធានការទៅលើអ្នកចាក់សំរាម អណាធិប្បតេយ្យនេះទេផ្លូវមួយខ្សែនេះ វានឹងក្លាយទៅជាកន្លែងចាក់ដំរាមពិតប្រាកដនៅថ្ងៃខាងនេះជាក់ជាមិនខាន ហើយម្យ៉ាងទៀតវានឹងហូរចូលទៅក្នុងអូរចាក់ទៅទន្លេបង្កជា បញ្ហាមេរោគដល់ប្រជាពលរដ្ឋបរិភោគទឹកទន្លេទៀតផង ព្រោះខែនេះជារដូវវស្សាផង។
ជុំវិញរឿងនេះ អ្នកសារព៍ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកសាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងបានទេ នៅរសៀលថ្ងៃទី១៥ ខែកក្តដានេះ ព្រោះទូរស្ទព៍លោកខលចូល ពីរដងតែគ្មានអ្នកទទួល ។
គួររំលឹកថាផ្លូវមួយខ្សែនេះចាប់តាំពីរ សាងសង់ហើយមកពេលណា មិនយូប៉ុន្មានគេឃើញ មានអ្នកដឹកសំរាមយកមកចាក់នៅទីនេះគ្មានអ្នកហាមឃាត់នោះទេ ម្យ៉ាងវិញទៀតផ្លូវនេះវាស្ងាត់ងាយស្រួលពួគគេដឹកយកមកចាក់ចោល វាមិនអស់លុយបង់ទៅឲ្យថ្លៃឡានដឹកសំរាមទៀតផង ព្រោះគេមិនឃើញមានអ្នកមកឃាត់ដេញឬដាក់ផ្លាកហាមឃាត់នោះដែរ ៕ ដោយ!មាស សុផាត