ទៅទារលុយគេបែជាកូនបំណុលទាញកាំបិតដេញកាប់ចាប់បានវាយបែកភ្នែកវិញ

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ជាម្ចាស់បំណុលបានទៅទាលុយពីកូនបំណុលបែជាកើតជាទំនាស់ពាក្យសម្តីនិងគ្នាទាញកាំបិតដេញកាប់តែភាគីខាងម្ចាស់បំណុលតដៃបណ្តាលអោយរបួសបែកភ្នែកម្ខាងហើយត្រវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកមនុស្សចំនួន៤ នាក់ទៀតត្រូវនគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម្ចាស់បំណុល ឈ្មោះ ណាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ចំណែកប្តីឈ្មោះ សល់ អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅក្នុងភូមិកើតហេតុខាងលើ ជាមួយស្រ្តីរងគ្រោះ។ ចំណែកជនរងគ្រោះជាកូនបំណុល ឈ្មោះ ម៉ៅ ស្រីណុច ភេទស្រីអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីឈ្មោះណាត បានទៅទារលុយពីកូនបំណុលឈ្មោះម៉ៅ ស្រីណុច ខណះទៅដល់ស្រាប់តែកូនបំណុល ជេរជ្រះឆ្អេះ ក៏កើតជាទំនាស់សម្តី ហើយត្រូវបានភាគីខាងកូនបំណុល ទាញកាំបិតយក មកគម្រាមកាប់ ទៅលើភាគីម្ចាស់បំណុល តែត្រូវបានតដៃវិញ បណ្តាលឲ្យបែកមុខហូរឈាម ជាំមុខ ហើមភ្នែក ទើបផ្អើលឆោឡោ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីម្ចាស់បំណុលទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ។

តាមសម្តីស្រ្តីជាម្ចាស់បំណុល បានឲ្យដឹងថា ស្ត្រី រងគ្រោះបាន ជំពាក់លុយគាត់ ដល់គាត់ទៅទារវិញ បែរជាចេញមករករឿង ប្រដាប់ដោយកាំបិតបុ័ងតោ មកគម្រាមកាប់ ទើបតដៃវិញ ដោយគ្មានសាច់ញាតិណាជួយចាប់ឲ្យវ៉ៃឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការឃាត់ជនដៃដល់រួមទាំងប្តីថែមទាំងមនុស្សប្រុសស្រី២នាក់ទៀតដែលត្រូវសាច់ញាតិជាប់ពាក់ព័ន្ធការជួយចាប់អោយវាយផងដែរ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើនេះ ក្រោយពីហៅមនុស្ស៤នាក់ ទៅសាកសួរនាំរួច សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print