អាជ្ញាធរខេត្តកំពង់ចាម ជួយអន្តរាគម៍សង្គ្រោះអ្នក ដំណើរលើទូកដខូចកណ្តាលទន្លេទាំងយប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ គណ:អភិបាលខេត្កកំពង់ចាម ដឹកនាំ ដោយលោកកួច ចំរើន បានជួយអន្តរាគមន៍ទូកដចំលង១គ្រឿង ខណៈដែល ខូចម៉ាស៊ីននៅកណ្ដាលទន្លេរសាត់ហូរតាមទឹកទន្លេមេគង្គរហូតទៅដល់មុខឃុំព្រែក ពោធិ៍ ស្រុកស្រីសន្ធរ  កាលពីវេលាម៉ោង៦ថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៨ម្សិលមិញនេះ ។

បើតាមប្រភពពីអ្នកធ្វើដំណើរនៅលើទូកដបានឲ្យដឹងថា ទូកដនេះផ្ទុកមនុស្សចំនួន២៣នាក់ ក្នុងនោះមានកូនក្មេងចំនួន៣នាក់ និងព្រះសង្ឃ១អង្គ រថយន្ត២គ្រឿង ម៉ូតូ១០គ្រឿង ។ ការខូចម៉ាស៊ីន ទាំងយប់នេះធ្វើអោយអ្នកដំណើរនៅលើទូកដរអត់បាយក្រហាយទឹក និងមានការភ័យខ្លាចយ៉ាងខ្លាំង តែមិនបណ្ដាលអោយនណាម្នាក់រងគ្រោះឬបាត់បង់ទ្រព្យ សម្បត្តិអ្វីឡើយ ។

ម្ចាស់ទូកដបានអោយដឹងថា នៅពេលចំលងមកដល់កណ្ដាលទន្លេមេគង្គស្រាប់តែម៉ាស៊ីនទូកដរបានខូច ធ្វើអោយទូកដរខាងលើរសាត់តាមទឹកទន្លេមេគង្គហូរតាមទឹកទៅទើរ លើកោះមួយរហូតដល់ម៉ោង២០ និង ០០ នាទីយប់ទើបមានសាឡាងមួយមកដល់ជួយសង្គ្រោះសណ្ដោងទៅកោះអណ្ដែត ។

ដោយឃើញពីភាពមិនប្រក្រតីលើទូុកដដឹកអ្នកដំណើរ ១គ្រឿងនេះ គណៈអភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក កួច​ ចំរើន​​ ចុះជួយអន្តរាគមន៍ប្រកប ដោយសុវត្ថិភាព​ ដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print