ជិះម៉ូតូឌុបគ្នាពេក ពេលរថយន្តបត់ឆ្លងផ្លូវក៏ចាប់ហ្វ្រាំងបង្ខំ ដួលអូសទៅបុកពីចំហៀងរថយន្ត និងចូលក្រោមកង់រថយន្ត រងរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន ស្របពេលដែលរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រកំពុងបត់ឆ្លងផ្លូវ ក៏ចាន់ហ្វាំងបង្ខំបណ្ដាលឲ្យដួលអូសទៅបុកពីចំហៀងរថយន្ត និងចូលក្រោមរថយន្តគៀបជាប់តែម្ដង  ចំណែកយុវជនពីរនាក់ដែលជិះម៉ូតូ បានរងរបួសធ្ងន់ទាំងពីរ ត្រូវបានរថយន្តសាមុយដឹក យកទៅកាន់មន្ទីពេទ្យភ្លាមៗ ។ 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទី យប់ ថ្ងៃច័ន្ទ ៤កើត ខែទិតិមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រ តាលាវ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញរថ យន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានបត់ឆ្លងផ្លូវត្រឡប់ក្រោយវិញ ។ ភ្លាមៗនោះ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-5732 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នបានចាប់ហ្វាំងបង្ខំ បណ្ដាលឲ្យម៉ូតូ ដួលអូសទៅបុកពីចហៀងរថយន្ត និងគៀបជាប់ខាងក្រោមតែម្ដង បណ្ដាលឲ្យរងការខូច ខាតទាំងរថយន្ត និងម៉ូតូយ៉ាងដំណំ ។ ចំណែកឯយុវជន២នាក់ដែលជិះម៉ូតូវិញ បានដេកដួលនៅលើផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកដឹកយកទៅកាន់មន្ទីពេទ្យភ្លាមៗ ។ 
ក្រោយកើតហេតុ កម្លាំងសមត្ថិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌ បានចុះមកសហការគ្នាធ្វើការវាស់វែង យ​ករថយន្ត និង ម៉ូតូ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print