ចរាចរណ៍លើផ្លូវជាតិលេខ៤ត្រូវបានផ្អាកបណ្តោះអាសន្នសិន ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ព្រះសីហនុ+កំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀងបានជន់ លិចផ្លូវជាតិលេខ៤ នៅម៉ោង៥ៈ៣០ព្រឹកថ្ងៃទី ១៧កក្កដាឆ្នាំ២០១៨ នៅចំណុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ។  ពេលនេះជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ១០៦, ១០៧ និងកំពុងហូរកាត់ស្ពានប្រហែល១០០ ម៉ែត្រនឹងកំពស់ទឹកលើស្ពានប្រហែលមួយ ម៉ែត។

ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្ន សិន។  នោចំពោះមុខកម្លាំងកងរាជហត្ថស្រុកនឹងស្នាក់ការ៤០២នៅកន្លែងកើតហេតុដើម្បី ជួយអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print