លោក ហ៊ុន ម៉ានី៖ ការឃោសនាយកអង្គព្រះមហាក្សត្រមកពាក់ព័ន្ធគឺជានយោបាយទុច្ចរិតដ៏អាក្រក់បំផុត

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលយករូបនិងព្រះរាជតួនាទីអង្គព្រះមហាក្សត្រជាទីគោរព​សក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត​ មកឃោសនាថាជា «នយោបាយទុច្ចរិតផ្ទាល់ខ្លួន សម រង្ស៊ី» ដែលមិនអាចទទួលយកបានទេ។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម រង្ស៊ី បានយករូបព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បង្កើតជាសារនយោបាយបម្រើឲ្យយុទ្ធនាការរារាំងប្រជាជនកុំឲ្យទៅបោះឆ្នោត។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «តើវាជារឿងត្រឹមត្រូវទេ​ ដែលអ្នកនយោបាយរូបនេះយកអង្គព្រះមហាក្សត្រជាទីគោរព​ សក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត​ មកបម្រើនយោបាយទុច្ចរិតផ្ទាល់ខ្លួនរបស់គាត់នោះ?»។

លោក ហ៊ុន ម៉ានី បន្តថា៖ «នេះជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត​ ហើយបើអាចបញ្ឈប់វាបាន​ ល្មមបញ្ឈប់ហើយ។ លោកនៅមានល្បិចច្រើនទៀតដែលអាចធ្វើបាន​ ដោយលោកមិនគួរយកអង្គព្រះមហាក្សត្រជាទីសក្ការ:របស់យើង មកពាក់ព័ន្ធនឹងគម្រោងនយោបាយដ៏អាក្រក់បំផុតរបស់លោកនោះឡើយ»៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print