លោកមាស សុភាប្រាប់សមាជិកបក្សនិងប្រជាពលរដ្ឋនៅស្រុករវៀងខេត្តព្រះវិហារជិត២០០០នាក់ថា៖បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖លោកមាស សុភាសមាជិកអចិន្ត្រៃយ៍គណះកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋជិត២០០០នាក់នៅស្រុករវៀង ខេត្តព្រះវិហារថា៖បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅងណត្តិទី៦នេះ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន តាមរយះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។

ប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណះបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋជិត២០០០នាក់មកពីរ ឃុំបី ក្នុងស្រុករវៀង ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨នេះ។នៅក្នុងពិធីនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់លោកអ៊ុន ចាន់ដាសមាជិកគណះកម្មាធិការកណ្តាលនិងជាប្រធានគនះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំជាច្រើនរូបទៀតផងដែរ។

លោកមាស សុភាបានមានប្រសាសន៍បន្តទៀតថា៖គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងជាតិមាតុភូមិពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ដែលមាន១១ចំណុច សុទ្ធតែបានបង្ហាញនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិមាតុភូមិ សម្រាប់ប្រជាពលរដ្ឋខ្មែ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់។លោកបន្តថា៖ដូចជាចំនុចទី១ពង្រឹងសាសមគ្គីជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពច្បាប់និងយុត្តិធម៍សង្គម។ចំណុចទី២.ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាពនិងសន្តិសុខរបស់ជាតិអោយរឹងមាំ ស្ថិតស្ថេរគង់វង់។ដែលចំនុចទាំង២នេះគឺគណបក្សប្រជាកម្ពុជាយើងបានធ្វើហើយ ដោយឡែកសម្រាប់អាណត្តីទី៦នេះពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជានិងថែរក្សាចំនុចនេះអោយបានដើម្បីសេចក្តីសុខប្រជាពលរដ្ឋនិងការអភិវឌ្ឃន៍សង្គមជាតិតទៅមុខទៀត។

លោកមាស សុភាបានបន្តទៀតថា៖ដូចជាចំនុចមិនយកពន្ធលើដីកសិកម្មរបស់កសិករបង្កបង្កើនផលជាលក្ខណះគ្រួសារ ដំឡើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ ដំឡើងប្រាក់ប៊ៀវត្តជូនមន្ត្រីរាជការសុីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងបង្កើនប្រាក់សោធនសម្រាប់និវត្តជននិងអតីតយុទ្ថជន ក៍ដូចជាអាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋអាចផ្ទេរសិទ្ធទៅកូនចៅ និងពង្រឹងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិអោយដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០នោះ គឺចំនុចទាំងអស់នេះហើយដែលបានបំរើផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ហើយក៍មិនមែនសន្យាខ្យល់ដូចគណបក្សនយោបាយមួយចំនួនដែលតែងឃោសនាបោកប្រាស់នោះទេ។គណបក្សប្រជាជនកម្ពុជាគឺតែថាហើយត្រូវតែធ្វើអោយបានដូចបងប្អូនទាំងអស់គ្នាបានឃើញស្រាប់។

ជាមួយគ្នានោះដែរលោកមាស សុភាក៍បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ជីឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

ដោយឡែកលោកអ៊ុន ចាន់ដាសមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ជំរាបជូនបងប្អូនប្រជាពលរដ្ឋក៍ដូចជាសមាជិកបក្សដោយបានបង្ហាញខ្លួននូវឈ្មោះបេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅមណ្ឌុលខេត្តព្រះវិហារអោយបងប្អូនបានស្គាល់ ដែលបេក្ខភាពឈរលេខរៀងទី១ពេញសិទ្្ធគឺលោកមាស សុភា លេខរៀងទី២.លោកសួស យ៉ារ៉ា លេខរៀងទី៣.លោកឡុង សុវណ្ណ លេខរៀងទី៤.លោកណែម វ៉ា លេខរៀងទី៥.លោកខូយ ឃុនហ៊ លេខរៀងទី៦.លោកយ៉ុង គឹមហ៊ាននិងលេខរៀងទី៧គឺលោកស្រីខូយ ប៊ុនថាន​៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print