លោកសន វី តំណាងលោកប្រាក់ សុខុន ប្រធានក្រុមការងារពង្រឹងស្រុកស្អាងបានចុះសំណេះសំណាលជាមួយ​មន្ត្រីសង្កេតការគណបក្សប្រជាជនកម្ពុជា៥៥នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិព្រែក និងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល លោក សន វី តំណាងលោកប្រាក់ សុខុន ប្រធានក្រុមការងារពង្រឹងស្រុកស្អាង និងសហការីជាច្រើននាក់​បាន​ចុះជួបសំណេះសំណាលជាមួយ​មន្ត្រីសង្កេត​ការ​គណបក្សប្រជាជនកម្ពុជាចំនួន៥៥រូប ។

នៅក្នុងឱកាសនោះ លោកសន វី បានមានមតិសំណេះសំណាលជាមួយមន្ត្រី​សង្កេតការគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្អាង​ទាំងអស់ ដោយពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន​តែងយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងអស់​ពីចិត្តពីថ្លើម ។ ក្នុងនោះដែរ លោកក៏បានផ្តាំផ្ញើ​ដល់មន្ត្រី​សង្កេតការគណបក្សប្រជាជនកម្ពុជាទាំងអស់នាឱកាស​បោះឆ្នោតសកល ខាងមុខនេះ សូមធ្វើកិច្ចការងារសង្កេតការ​នៃការបោះឆ្នោត​ឲ្យមានសុក្រឹត្យ និងតម្លាភាព ដោយឈរ​លើជំហរឯករាជ្យ និងធ្វើយ៉ាងណាតាមដានសភាពការបោះឆ្នោតឲ្យប្រព្រឹត្តទៅឲ្យមានយុត្តិធម៌ ។

បន្ទាប់មក​លោក សន វី ដែលចុះ​សួរសុខទុក្ខប្រជាជននៅភូមិទួលព្រែក និងភូមិទួលសុភី បានបំពាក់​ប័ណ្ណសម្គាល់អ្នកសង្កេតការ​គណបក្សប្រជាជន​កម្ពុជាចំនួន​៥៥នាក់ និងបានសំណូមពរ​ដល់អ្នកសង្កេតការទាំងអស់ ក្រៅពី​ចុះសង្កេតការឲ្យមានតម្លាភាពនោះ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print