រថយន្តសាំយ៉ុង ឡើងវ៉ា មិនផុត ទៅបុកឡាន ហ៊ី យ៉ាន់ដាយ បណ្តាលឱ្យស្លាប់១របួសធ្ងន់២នាក់ នៅស្រុកសូទ្រនិគម

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តសាំយ៉ុង ឡើងវ៉ា រថយន្តផ្សេងទៀតមិនផុតអកុសល ជ្រុលទៅបុករថយន្ត ហ៊ី យ៉ាន់ដាយ ខណៈកំពុងបើកបរធ្វើអោយជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ ដែលជាប់នឹងផ្លូវ គៀនបង្គោលភ្លើង បណ្តាលអោយ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅស្រុកសូទ្រ​និគម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពពីនគរបាលមូលដ្ឋានស្រុកសូទ្រនិគម​ បា​នប្រាប់​ឱ្យ​ដឹងថា ករណីគ្រោះថ្នាក់​ ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៦ ដែលបង្កឡើងដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌ស្លែ ពាក់​ស្លាក​លេខ 2AN 0338 (ជិះគ្នា២នាក់)បំរ៉ុងឡើងវ៉ារថយន្តផ្សេងទៀត ប៉ុន្តែ វ៉ាមិនផុត ក៏ជ្រុលទៅបុក ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 4811 (ជិះគ្នា២នាក់)បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ខណៈពេលនោះ រថយន្តម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ដែលជាប់នឹងផ្លូវ គៀនបង្គោលភ្លើង បណ្តាលឱ្យស្លាប់ម្នាក់ ខាងរថយន្តសាំយ៉ុង របួសធ្ងន់២នាក់ ទាំងសងខាង ។

ម្ចាស់រថយន្តសាំ យ៉ុង ​ឈ្មោះ ញ៉ែម សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​គក ឃុំ​អង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់)បើកបររថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ 2AN 0338 ពីទិសខាងកើតទៅលិច និង អ្នករួមដំណើរ ​ឈ្មោះ និ​ន សុភាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា(របួសធ្ងន់)។

ចំណែក ម្ចាស់រថយន្ត ហ៊ី យ៉ាន់ ដាយ ​ឈ្មោះ សុខ ដា​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្ដាង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (គ្មានរបួស) )បើកបររថយន្ត​ម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខព្រះសីហនុ ៣A.4811 ពីទិសខាងលិចទៅកើត និង អ្នករួមដំណើរ ​ឈ្មោះ ​ ឡុត ប៊ុន​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ របួសធ្ងន់​ ករណីគ្រោះថ្នាក់ចរាចរណ៍នាពេលនោះ ត្រូវបានខូចខាតរថយន្តទាំងសងខាង។

បច្ចុប្បន្នសព​ជនរងគ្រោះ​ត្រូវបានកម្លាំងជំនាញ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។រីឯ អ្នករងរបួសទាំងសងខាង ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​រថយន្ត​ទាំងសងបាន​ស្ទូច​យកទៅ​ទុក​នៅ​អធិការស្រុកសូទ្រនិគម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print