ក្មេងស្រីសិស្សសាលាម្នាក់ចេញពីសាលារៀនមកផ្ទះម្នាក់ឯងត្រូវជនមិនស្គាល់មុខចាប់រំលោភបានសម្រេច

ចែករំលែក៖

ខេត្ត​រតនគីរី​ ៖​ យុវតីសិស្សសាលាម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពចាប់រំលោភសេពសន្ទវ:បានសម្រេចខណៈដែលពីយុវតីសិស្សសាលារងគ្រោះបានចេញពីសាលារៀនដើរទៅផ្ទះម្នាក់ឯងតាមផ្លូវស្ងាត់។

ហេតុការណ៍រំលោភសេពសន្ទវ:នេះបានកើតឡើងនៅពីវេលាម៉ោង១១ព្រឹក ថ្ងៃសៅរ៍២កើតខែទុតិយាសាធឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៨កន្លងទៅនៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅក្នុងភូមិទុស្តិ៍ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោកវរសេនីយ៍ត្រី ជា សារិតអធិការរងស្រុកកូនមុំ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថាយុវតីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានចេញពីសាលារៀនដើរទៅផ្ទះម្នាក់ឯងដល់ពាក់កណ្តាលផ្លូវមានម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាមពណ៌ក្រហម មានដឹកកញ្ជេ១ ឆ្នាំង១ពីក្រោយមានភិនភាគរាងធាត់ខ្មៅខ្ពស់ជិះម៉ូតូទៅហួសហើយរួចជិះត្រឡប់មកវិញក៏ឈប់ម៉ូតូនៅក្បែរខ្លួនហើយទាញដៃចូលក្នុងព្រៃចន្ទីសកម្មភាពវាយទៅលើនាងចំនួន១០ដៃក៏សន្លប់តែម្តងរួចធ្វើសកម្មភាពរំលោភ។

លោកវរសេនីយ៍ត្រី ជា សារិត បន្តថា យុវតីរងគ្រោះឈ្មោះ ក.ដ.ក.ញ អាយុ១៣ឆ្នាំ ជនជាតិគ្រឹងមានទីលំនៅភូមិឃុំកើតហេតុខាងលើ ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានគេចខ្លួនបាត់តែម្តង។

លោកបានបញ្ជាក់ទៀតថាយុវតីរងគ្រោះក្រោយពីសន្លប់ហើយបានដឹងខ្លួនក៏ទៅប្តឹងភូមិឃុំមេប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍នឹងចង្អុលបង្ហាញពីកន្លែងកើតហេតុនោះ។

នគរបាលស្រុកកូនមុំបាននាំយុវតីរងគ្រោះទៅធ្វើកោសល្យវិច័យពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតែមកទល់នឹងពេលនេះមិនទាន់ដឹងពីលទ្ធផលនៅឡើយទេគឺរង់ចាំមន្ទីរពេទ្យរាយការណ៍ជូនសមត្ថកិច្ចនៃស្រុកកូនមុំតាមក្រោយ។

សមត្ថកិច្ចជំនាញស្រុកកូនមុំកំពុងតាមស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕​ ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print