ថៅកែភាសុីផ្សារក្នុងស្រុកស្អាងត្រូវបានក្រុមការងារគណ:ពង្រឹងហៅមកព្រមាន

ចែករំលែក៖

ខេត្តកណ្តាល:​ បន្ទាប់ពីដឹងថាលោក ប៉ោ​ សេង​ នៅតែដាក់កូនចៅយកលុយពីបងប្អូនអាជីវករដែលលក់តាមកញ្ច្រែង,ល្អី​ ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោ​ រួចមកក្រុមការងារគណ:ពង្រឹងឃុំត្រើយស្លាបានកោះហៅថៅកែភាសុីផ្សារក្នុងស្រុកស្អាងដែលបានសិទ្ធវិនិយោគរហូតទៅដល់៣៧ឆ្នាំ​ មកធ្វើការសាកសួរនិងតម្រូវអោយលោក ប៉ោ​ សេង​ បញ្ឈប់សកម្មភាពយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែង,ល្អី​ ចាប់ពីថ្ងៃចន្ទ័​ ទី១៧​ ខែកក្តដា​ ឆ្នាំ២០១៨​ នេះបើតាមការអោយដឹងពីលោកមេឃុំត្រើយស្លា។

លោក ប៉ោ​ ប៉េង​ មេឃុំត្រើយស្លា​ បានអោយដឹងថាក្រុមការងារគណ:ពង្រឹងឃុំត្រើយស្លាបានហៅថៅកែភាសុីផ្សារក្នុងស្រុកស្អាងមកពិភាក្សាគ្នាតែរូបលោកមិនបានចូលរួមទេ​ លោកគ្រាន់តែដឹងតាមក្រុមការងារថាចាប់ពីថ្ងៃចន្ទ័ ទី១៧​ ខែកក្តដា​ ឆ្នាំ២០១៨​ នេះតទៅខាងភាគីលោកប៉ោ​ សេង​ ព្រមបញ្ឈប់យកភាសុីពីបងប្អូនអាជីវករដែលលក់តាមកញ្ច្រែង,ល្អី​ ទៀតហើយ។

ការដែលលោកប៉ោ​ សេង​ ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោរហូតមកដល់ពេលនេះបាន គឺដោយសារតែអាជ្ញាធរក៏ដូចជាជំនាញពាក់ពន្ធ័ហាក់ដូចជាខ្លាចអំណាចថៅកែផ្សាររូបនោះព្រោះលោកប៉ោ​ សេង​ ជាយោធាសក្តិ៤កន្លះផងនិងជាជំនួយការមន្ត្រីជាន់ខ្ពស់មានឋាន:ស្មើរដ្ឋលេខាធិការទៀតផង។
​ ប្រភពពីមន្ត្រីវិនិយោគក្រសួងសេដ្ឋកិច្ចហិរិញ្ញវត្ថុម្នាក់បានអោយដឹងក្នុងលក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះបានទំលាយថាការដែលលោកប៉ោ​ សេង​ បានសិទ្ធវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់ទៅ៣៧ឆ្នាំបានដោយសារតែមានការឃុបឃិតគ្នានិងដោយមានការសម្របសម្រួលពីលោកជា​ គឹមតុង​ អនុប្រធានទ្រព្យសម្បត្តិរដ្ឋដែ
លបានលួចបង្កប់ភាគហ៊ុនជាមួយលោក ប៉ោ សេង​ មិនថាតែផ្សារនៅក្នុងស្រុកស្អាងនេះទេ សូម្បីតែផ្សារនៅទីរួមខេត្តមណ្ឌលគីរីក៏លោក ជា​ គឹមតុង មានភាគហ៊ុនជាមួយលោកប៉ោ​ សេងផងដែរ។
​ កន្លងមកប្រជាពលរដ្ឋ នៅក្នុងភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាគណៈពង្រឹងឃុំស្អាងភ្នំ មានវិធានការ ទប់ស្កាត់ចំពោះ ទីតាំង ចាក់សំរាមរបស់ លោកស័ក្តិ៤កន្លះ ប៉ោ សេង ដែល ជះក្លិនស្អេះ ស្អុយ ស្អាប ដោយភក់ជ្រាំ និងដង្កូវពាសវាលពាសកាល ប៉ះពាល់សុខភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរតែអាជ្ញាធរហាក់ពុំសូវហ៊ានចាត់ការឡើយហើយគេសង្កេតឃើញលោកប៉ោ​ សេង​ ពូកែអែបអបចៅហ្វាយស្រុកស្អាងយ៉ាងត្រជាក់ល្ហឹប។

ការវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់៣៧ឆ្នាំនេះដែរខាងក្រុមអាជីវករលក់ដូរនៅផ្សារស្អាងខាងត្បូងក្តៅក្រហាយទៅនិងថៅកែផ្សារគិតតែយកភាសុីនិងធ្វើតែស្តង់លក់ត្រី(យៀត្រី)នាំចូលពីយួនជាលក្ខណះឯកជនរបស់ខ្លូនតែមិនគិតសាងសង់ផ្សារទុកអោយពួកគាត់លក់ហាលខ្យល់ហាលភ្លៀងទង្វើរបែបនេះគួណាស់តែខាងមន្ទីរជំនាញមានវិធានការ​សារជាថ្មីផង។

ក្រុមអាជីវករលក់ដូរនៅផ្សារស្អាងខាងត្បូងក៏បានសំណូមពរដល់សម្តេចតេជោ​ ហ៊ុនសែន​ មេត្តាជួយសាងសង់ផ្សារស្អាងខាងក្បូងនេះផងព្រោះកន្លងមកថៅកែផ្សារជាច្រើននាក់មកហើយសាងសង់ផ្សារនេះមិនបានសម្រេចទេមានតែចេតនាបោករហូតមកដល់ថៅកែប៉ោសេងនេះមិនបានសាងសង់ផ្សារនេះទេមានតែមកលួចកាត់យកដែកនិងស័ង្កសីយកទៅសង់កន្លែងផ្សេងទៅវិញ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print