រថយន្តនិងម៉ូតូបុកគ្នានៅចំណុចភ្លើងស្តុបធ្វើអោយបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សង្ស័យបាក់ប្រអប់ជើងហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗខណះជួបគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបុកគ្នា។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីថ្ងៃអង្គា៥កើតខែ ទុតិយាសាធ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ កក្កដាឆ្នាំ ២០១៨ វេលាម៉ោង១១និង៤៥នាទីព្រឹកនៅចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនខាងលិចមន្ទីពេទ្យសែនសុខ(IU)ផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដា PCX ព័ណស ពាក់ស្លាកលេខភ្នំពេញ1FM.2007 បើកបរក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុបជិតផុតទៅហើយនោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាកKIA (គ្នា) ព័ណស្លាទំុ ពាក់ស្លាកលេខភ្នំពេញ2AK.2156 បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកនៅម៉ូតូខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់សង្ស័យបាក់ប្រអប់ជើងខាងឆ្វេងតែម្តង។

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចនគរបាលចរាចរចុះមកដល់កន្លែងកើតហេតុប៉ុន្តែដោយសារភាគីខាងរថយន្តសុំចេញថ្លៃព្យាបាលជួនជនរងគ្រោះទាំងអស់នៅមន្ទីពេទ្យដោយមិនប្តឹងផ្តាល់អ្វីោះទេ៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print