ក្នុងត្រីមាសទីពីរ កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះយ៉ាងខ្លាំង

ចែករំលែក៖

ការប្រឈមមុខនឹងសង្គ្រាមពាណិជ្ជ កម្ម ជាមួយអាមេរិក ការដំលើងពន្ធ សងសឹកគ្នារវាងប្រទេសមហាអំណាចសេដ្ឋ កិច្ចទាំងពីរ បានបង្ករឲ្យមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ។ នៅពេលនេះដែរ កំណើនសេដ្ឋកិច្ចរបស់ចិនមានផលប៉ះពាល់ ហើយនៅនៅក្នុងត្រីមាសទី២ឆ្នាំ២០១៨នេះ មានការធ្លាក់ចុះរហូតដល់ទៅ៦,៧ ភាគរយ។

វិស័យសេដ្ឋកិច្ចចិនបានកើនឡើង ៦,៧ ភាគរយនៅក្នុងខែមេសាដល់ខែ មិថុនា ដែលធ្លាក់ចុះពី ៦,៨ ភាគរយ នៅក្នុងត្រីមាសដំបូង និងស្របជាមួយនឹង អត្រា ៦,៧ ភាគរយដែលត្រូវបានដក ស្រង់ចេញពីការស្ទង់មតិរបស់អ្នកវិភាគសេដ្ឋកិច្ច។ការស្ទុះងើបឡើងប្រចាំត្រីមាស ក៏នៅតែមានកម្រិតខ្ពស់ ជាងគោលដៅ ប្រចាំឆ្នាំ ប្រហែល ៦,៥ ភាគរយកំណត់ ដោយរដ្ឋាភិបាល ។

លោក Mao Shengyong អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបាននិយាយថា ប្រទេសចិន ប្រឈម នឹងបរិយាកាសដ៏ ស្មុគស្មាញទាំងនៅក្នុង និងក្រៅប្រទេស។ ប្រទេសចិនកំពុងប្រឈមមុខ នឹងការ ប្រយុទ្ធគ្នាពហុមុខ ដើម្បីការពារសេដ្ឋកិច្ច របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹង ការកាត់បន្ថយបំណុល របស់ខ្លួន ខណៈ ដែលប្រាក់យាន់ និងផ្សារហ៊ុន ក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការប្រឈមមុខនឹង ជម្លោះពាណិជ្ជកម្ម។

លោក Mao បាននិយាយថា “យើងក៏ គួរតែដឹងដែរថា ភាពមិនច្បាស់លាស់ពី ខាងក្រៅ កំពុងកើន ឡើងហើយការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច កំពុងស្ថិតក្នុង ដំណាក់កាល នៃការយក ឈ្នះលើការ លំបាក” ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print