កម្ពុជា-វៀតណាម បានកសាងសមិទ្ធផល ជាច្រើនរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ

ចែករំលែក៖

វៀតណាម-កម្ពុជាជាប្រទេសជិតខាង មានសភាពជិតស្និទ្ធគ្នា និងមានទំនាក់ ទំនងប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ កាលពីជាងកន្លះសតវត្សរ៍កន្លង មក ពលរដ្ឋប្រទេសទាំងពីរបានរួមកម្លាំងគ្នារហូតទទួលបាននូវជ័យជម្នះក្នុងការធ្វើសង្គ្រាមរំដោះប្រជាជន។ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន បណ្តាមេដឹកនាំគ្រប់ជំនាន់របស់វៀតណាមនិងកម្ពុជាបានវាយតម្លៃខ្ពស់នូវការអភិវឌ្ឍយ៉ាងល្អប្រសើរបំផុតដល់ទំនាក់ទំនងប្រទេសជិតខាងទាំងពីរ។ ការពង្រឹង និងជំរុញដល់ទំនាក់ទំនងការបរទេសយ៉ាងរឹងមាំ និងការសាមគ្គីរវាងជាតិសាសន៍ទាំងពីរ គឺជាកត្តារក្សាសន្តិ ភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី ពិសេស តំបន់អាស៊ានតែម្តង។

ដោយឆ្លងកាត់នូវឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រ និងការប្រែប្រួលនាសម័យ កាលបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធរឹងមាំ បានបង្ហាញតាម រយៈមេដឹកនាំ និងប្រជាជនប្រទេសទាំងពីរដែលខិតខំកសាងឡើង ដោយកម្លាំង កាយចិត្តឈាមស្រស់ និងការលះបង់ របស់វីរជនជាច្រើនរូបទាំងវៀតណាម និងកម្ពុជាទើបទទួលបានលទ្ធផលថ្ងៃនេះដែលជាសម្បត្តិមិនអាចកាត់ថ្លៃបានឡើយ។ សាមគ្គីភាព និងស្មារតីជួយគ្នាទៅវិញទៅ មកនៃជាតិសាសន៍ទាំងពីរ គឺជាកម្លាំងជំរុញជាថាមពលដើម្បីឲ្យទាហាននៃប្រទេសទាំងពីរកៀកស្មាគ្នាយកឈ្នះរបបប្រល័យពូជសាសន៍ប៉ុលពត ជួយឲ្យទឹកដីនៃប្រាង្គប្រាសាទកម្ពុជារស់ឡើងវិញជាថ្មី។ តាំងពី ពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍទៅមុខអត់ឈប់ឈរ និង កាន់តែរឹងមាំ។ ទាំងនោះគឺជាការសាមគ្គីភាពជាប្រវត្តិសាស្ត្រនៃជនជាតិទាំងពីរ។

កន្លះទសវត្សរ៍កន្លងមក ជាពេលវេលា មិនយូរនោះឡើយ បើប្រៀបធៀបនឹង កម្រាស់នៃប្រវត្តិសាស្ត្រទំនាក់ទំនងជាតិសាសន៍ទាំងពីរ។ ប៉ុន្តែជាដំណាក់កាលមានខ្លឹមសារនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នោះជាពេលវេលា ដែលប្រជា ជនវៀតណាម និងកម្ពុជា តែងតែកៀកស្មាគ្នាក្នុងសកម្មភាពរំដោះប្រជាជន និងកសាង ប្រទេសជាតិដោយសន្តិភាព ពលរដ្ឋ រស់នៅបានសុខសាន្ត កក់ក្តៅ មិនភ័យ ព្រួយដូចកាលពីមុន។ ទំនាក់ទំនងកាន់តែជិតស្និទ្ធពិសេសគឺយុវជន តាមរូបមន្ត នៃទំនាក់ទំនងល្អ មិត្តភាព សហប្រតិបត្តិ ការជាទ្រង់ទ្រាយ រឹងមាំ និងយូរអង្វែង។

សមិទ្ធផលដែលវៀតណាម និងកម្ពុជាសម្រេចបានក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមក មិនត្រឹមតែជ័យជម្នះនៅក្នុងការតស៊ូរំដោះប្រជាជន នោះឡើយថែម ទាំងបង្ហាញពីភាពរីកចម្រើននៅក្នុងទំនាក់ទំនងលើគ្រប់វិស័យ ពិសេសអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។ ដំណើរទស្សនកិច្ច នៃ គណៈប្រតិភូប្រទេសទាំងពីរត្រូវបានធ្វើឡើងជាបន្តបន្ទាប់ តាំងពីថ្នាក់តំបន់រហូត ដល់មជ្ឈិម ពិសេសបណ្តាខេត្តស្រុកនៅតាមព្រំដែន។ ក្រៅពីនេះនៅមានកិច្ចសហប្រតិបត្តិការរវាង ក្រសួង នឹងក្រសួង ស្ថាប័នរដ្ឋនីមួយៗរបស់ប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សារភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកកម្ពស់សុខុមាលភាពសង្គមទន្ទឹមនឹងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក៏ដូចជាការជំរុញខ្លាំងក្លាបង្កើតឲ្យមានមូលដ្ឋានរឹងមាំក្នុងការពង្រឹង និងអភិ វឌ្ឍទំនាក់ទំនងទ្វេភាគី អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនរបស់វៀតណាមរាប់ពាន់ក្រុមហ៊ុន បានមកវិនិយោគនៅកម្ពុជាដោយមានទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារ ដើម្បីកសាង និងអភិវឌ្ឍ ជិត២០០គម្រោង។ ចំនួនគម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងប្រទេសកម្ពុជា ជាពិសេសគឺកសាងទំនាក់ទំនងមិត្តភាព រវាងរដ្ឋាភិបាល នឹងប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ។

ប្រទេសវៀតណាមបច្ចុប្បន្នជាប្រទេសទី៦ ក្នុងចំណោមប្រទេសវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។ បណ្ដាអង្គភាពអាជីវកម្មវៀតណាមវិនិយោគទុននៅក្នុងប្រទេសកម្ពុជាភាគច្រើន គឺនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មទី២ គឺសហគ្រាសធុនស្រាល សេវាកម្មធនាគារ ធានារ៉ាប់រង ទូរគមនា គមន៍។ ក្រៅពីនេះគឺអាជីវកម្មលើការធ្វើពាណិជ្ជកម្ម, ផលិតកម្ម, ផលិតទំនិញ, ដឹក ជញ្ជូន។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ពីរទទួលបានជាមធ្យមជាង៣ពាន់លាន ដុល្លារក្នុងមួយឆ្នាំ។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងបង្កើនប្រាក់ចំណូលចំនួន ៥ពាន់លានដុលា្លរក្នុងឆ្នាំក្រោយៗទៀត ។ ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរវៀត ណាមជាង ១លាននាក់ ឬស្មើនឹង១៩ ភាគរយ នៃចំនួនភ្ញៀវទេសចរទៅកម្ពុជា។ ក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរកម្ពុជាទៅប្រទេសវៀតណាមមានជិត ៣០០.០០០នាក់ ឈរនោះលេខរៀងទី១៣ នៅក្នុងទីផ្សារ ទេសចរណ៍ទៅកាន់ប្រទេសវៀតណាម។

សកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានមេដឹកនាំ និងប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ ដោយបង្កើតបានការងាររាប់ពាន់នាក់សម្រាប់ប្រជាជនកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមកិច្ច និងការ រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជាលើក កម្ពស់ និងពង្រឹងសាមគ្គីភាពមិត្តភាពរវាងជនជាតិទាំងពីរ។

លោក ចាន់ដា សុភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា សហគ្រាសវៀតណាមបានវិនិយោគលើ ផលិតផលអាជីវកម្មនៅលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងនោះវិស័យកសិកម្មមានភាពលេចធ្លោបំផុត។ នៅក្នុងសិក្ខាសាលាស្តីអំពីវិស័យកសិកម្មវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវិស័យកសិកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រជាជនវៀតណាមមានបទពិសោធន៍ក្នុងការដាំដុះស្រូវអង្ករ។ជាមួយគ្នានេះនៅលើបច្ចេកវិទ្យាព័ត៌មានក្រុមហ៊ុន Viettel ជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេរបស់វៀតណាមដែលកំពុងកាន់កាប់ចំណែកទីផ្សារនៅប្រទេសកម្ពុជាដែលជាកត្តាសំខាន់ក្នុងការកសាងប្រទេសកម្ពុជា។ ក្រៅពីនេះនៅកម្ពុជាក៏មានគម្រោងដាំកៅស៊ូនៅតំបន់ជាច្រើនដែលបានជួយដោះស្រាយបញ្ហាការងារដល់កសិករកម្ពុជារាប់ពាន់នាក់ផងដែរ។

ទន្ទឹមនឹងនោះបណ្ដាអង្គភាពអាជីវកម្មវៀតណាមចុះបញ្ជិកាផលិត និងធ្វើអាជីវ កម្មនៅក្នុងប្រទេសកម្ពុជាជានិច្ចកាលគោរពយ៉ាងពេញទំហឹង នូវគោលនយោបាយ និងច្បាប់របស់កម្ពុជាដែលត្រូវបានវាយ តម្លៃខ្ពស់ដោយក្រសួងស្ថាប័ន និងមូល ដ្ឋាន។ អង្គភាពអាជីវកម្មវៀតណាមមិន ត្រឹមតែមានផលិតកម្ម និងប្រសិទ្ធភាព ប៉ុណ្ណោះទេ ថែមទាំងចូលរួមផងដែរក្នុងការធ្វើសកម្មភាពសង្គមដូចជាកសាងផ្លូវថ្នល់, ផ្តល់សេវាសុខាភិបាល, សាងសង់សាលា រៀននៅតាមជនបទ …។ ការងារទាំងនេះ របស់សហគ្រាសវៀតណាមជួយដល់មិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរីកចម្រើន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print