តុលាការឃុំខ្លួន បុរសល្មោភកាមចូលរំលោភក្មេងសតិមិនគ្រប់ដល់ក្នុងផ្ទះ

ចែករំលែក៖

កណ្តាល៖បុរសល្មោភកាមម្នាក់បានលួចទៅក្នុងបន្ទប់ រំលោភកូនស្រីរបស់គេ ដែលមានសតិមិនគ្រប់ ពេលម្តាយតាមទាន់ឃាត់ប្តឹងសមត្ថកិច្ចអោយចាប់វាយខ្នោះ នៅល្ងាចថ្ងៃទី១៧ កក្តដា ២០១៨ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភសេពសន្ថវះ” ដែលប្រព្រឹត្តនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះវុន មុំ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (សតិមិនសូវគ្រប់) ។

សាក្សីបានអោយដឹងថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨
ម្តាយជនរងគ្រោះបានដើរទៅទិញសាប៊ូនៅផ្ទះទាមរបស់ឈ្មោះរ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ ចំណែកឯបជនរងគ្រោះឈ្មោះវន់ មុំដែលជាកូននៅផ្ទះតែម្នាក់ឯង រីឯប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះបានត្រឡប់មកដល់ផ្ទះវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួនហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែសំយាកមុខផ្ទះ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះជន់ ខួចដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែសំយាកមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរទៅជនរងគ្រោះដែលជាកូនថា តើង៉ែងចូលក្នុងបន្ទប់ វាបានធ្វើអីង៉ែងខ្លះ ? ជនរងគ្រោះក៏ឆ្លើយប្រាប់ថា: វាចាប់ខ្ញុំធ្វើ(ចាប់រំលោភ) ហើយម្តាយជនរងគ្រោះសួរបន្តថា: វាធ្វើចូលអត់ ?ជនរងគ្រោះឆ្លើយថាញ៉ុលៗពីលើក្តិតអត់ចូលទេ ។

បន្ទាប់មកម្តាយជនរងគ្រោះបានសួរជនសង្ស័យថា: ហ្អែងចូលផ្ទះអញបានធ្វើអីកូនអញខ្លះ ?ជនសង្ស័យក៏ឆ្លើយថា: ខ្ញុំគ្រាន់តែបានញ៉ុលៗទេ មិនទាន់ចូលទេ ។

បន្ទាប់មកម្តាយជនរងគ្រោះបានឃាត់ជនសង្ស័យទុករង់ចាំប្តីមកវិញចាំទៅប្តឹងសមត្ថកិច្ច លុះដល់វេលាម៉ោងប្រហែល១៧ជាងទើបប្តី(ឪពុកចុងជនរងគ្រោះ)មកផ្ទះវិញ ទើបបាននាំគ្នាយកជនសង្ស័យឈ្មោះជន់ ខួចមកប្រគល់អោយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត នឹងបានដាក់ពាក្យបណ្តឹងចូលប៉ុស្តិ៍ដោយប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យខាងលើពីបទរំលោភសេពសន្ថវះកូនស្រីរបស់គាត់៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print