បាតុកម្មនៅអីុរ៉ាក់ឈានដល់សប្តាហ៍ទីពីរស្លាប់៨នាក់និងរាប់រយនាក់រងរបួស

ចែករំលែក៖

រហូតមកដល់ថ្ងៃទី១៧ខែកក្កដានេះ រលកបាតុកម្មប្រឆាំងនឹង គោលនយោ បាយសង្គម នៅអីុរ៉ាក់ បាន ឈានចូល សប្តាហ៍ទីពីរហើយ ដោយមាន អំពើហិង្សា កើតឡើង រវាងក្រុមបាតុករនឹងកម្លាំង សន្តិសុខ បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។
អំពើពុករលួយកើនឡើង សេវាសា ធារណៈទន់ខ្សោយ ចំនួនអ្នកគ្មានការងារ ធ្វើកើនឡើង និង តម្លៃទំនិញប្រើប្រាស់ ប្រចាំថ្ងៃកើនឡើងខ្ពស់ ជាមូលហេតុបណ្តាលឲ្យមានបាតុកម្មកើតឡើងនៅអីុរ៉ាក់។ បាតុ កម្មបានចាប់ផ្តើមចេញពីខេត្ត Basra ហើយរាល់ដាល់ដល់បណ្តាខេត្តនានានៅភាគ ខាងត្បូងប្រទេសអីុរ៉ាក់ ។

ក្រុមបាតុករបាននាំគ្នាសម្រុកចូលទីតាំង រដ្ឋាភិបាល និងបណ្តាគណបក្ស នយោបាយ នៅបណ្តាខេត្តភាគខាងត្បូង ។ មនុស្សជាច្រើនបានបង្ហាញការខឹងសម្បា ដោយគប់ដំុថ្ម ទៅលើកម្លាំងប៉ូលិស ក៏ដូច ជាបិទផ្លូវសំខាន់ៗជាច្រើន។ កម្លាំងប៉ូលិស បានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ។
តាមតួលេខពីក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃអីុរ៉ាក់បានឲ្យដឹងថា មាន ពលរដ្ឋ ស្លូតត្រង់ ៨នាក់ស្លាប់ និងជាង ៥០០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ។

ក្រុមបាតុករបានបញ្ជាក់ថា ចាប់តាំងពីអាមេរិកបានចូលឈ្លានពានអីុរ៉ាក់កាលពីឆ្នាំ២០០៣ មកទល់ពេលនេះ មន្ត្រីអីុរ៉ាក់ ទទួលបានផលប្រយោជន៍ជាច្រើនពី ធនធានធម្មជាតិ ក៏ដូចជាមូលនិធិសា ធារណៈជាដើម ។ មន្ត្រីជាច្រើនបានប្រព្រឹត្តអំពើពុករលួយ ។
តាមអង្គការថាមពលអន្តរជាតិ IEA បានបញ្ជាក់ថា អីុរ៉ាក់ ខួងយកប្រេងឆៅបាន ដល់ទៅ ៤,៥៥លានធុងក្នុងមួយថ្ងៃ ក្លាយ ទៅជាប្រទេសលំដាប់ទីពីរ ក្រោយអារ៉ាប៊ី សាអ៊ូឌីត ក្នុងប្រទេសសមាជិក OPEC ៕
ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print