ស្រវឹងស្រា មិត្តភ័ក្ដិឃាត់អោយដេកមិនព្រម ជិះម៉ូតូឌុបគូដណ្តឹងចេញបានពាក់កណ្តាលផ្លូវដួលសន្លប់ទាំងពីរនាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ គូដណ្តឹងប្រុសស្រី២នាក់ ខណះផឹកស្រាស្រវឹងជោក ហើយលាត្រឡប់ មកផ្ទះត្រូវបានមិត្តភ័ក្តឃាត់អោយសម្រាន្តមួយយប់ប៉ុន្តែមិនព្រមស្ដាប់ទាញម៉ូតូជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៏ដួលម៉ូតូសន្លប់ស្តូកកាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលំ នៅក្នុងភូមិពោថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាគូដណ្ដឹង២នាក់ដែលរងរបួសមានឈ្មោះ
ឡុង សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅខាងកើតផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ឡឹក លីដាអាយុ ១៨ឆ្នាំ មានទីលំនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមមិត្តភក្រ័្តជនរងគ្រោះបានប្រាប់អោយដឹងថាមុនកើតហេតុគូដណ្ដឹង២នាក់បានមកលេងផ្ទះរបស់ខ្លួនហើយក៏មានពិធីជប់ លៀងផឹកស៊ីបន្តិចបន្តួចលក្ខណះគ្រួសារតាំងពីព្រឹកមកម្ល៉េះ។
ប្រភពបន្តថាក្រោយពីផឹកស្រវឹងរៀងៗខ្លួនរួច មកវេលាម៉ោង៣និង៤០នាទីរសៀលជនរងគ្រោះទាំង២នាក់ក៏សុំលាត្រឡប់ទៅផ្ទះប៉ុន្តែត្រូវគាត់បានហាមឃាត់ថាស្រវឹងហើយកុំជិះម៉ូតូនាំអោយមានគ្រោះថ្នាក់សម្រាន្តផ្ទះមួយយប់សិនចាំព្រឹកឡើងសិនក៏ហួសពេលដែរ។
ប្រភពបន្តថា មួយសន្ទុះក្រោយមកស្រាប់តែបុរសជាគូដណ្ដឹងបាននិយាយថាសម្រាន្តមិនបានទេព្រោះមានការងាររវល់ទើបទាញម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះទាំងអាការស្រវឹងប៉ុន្តែស្រាប់ តែជិះចេញបាន១០នាទីក៏មានការភ្ញាក់ផ្អើលថាជួបករណីគ្រោះថ្នាក់ចរាចរណ៏ជិះម៉ូតូរ៉េចង្កូតដួលបណ្ដាលអោយរងរបួសតែម្ដង។
ក្រោយមកជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច នគរបាលនិងប្រជាពលរដ្ឋ ជួយ រាយការណ៏ហៅរថយន្តសាមុយដឹកយកទៅស្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print