ភ្នំពេញ៖ ទីតាំងហ្គែមបាញ់ត្រី១ កន្លែងដែលរកស៊ីខុសច្បាប់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្ក្រាប់កាលពីវេលា២និង៤០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៣០៧ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌ , លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះកម្លាំង ចម្រុះដកហូតបានទូរហ្គែមមួយគ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់ ។
លោក ម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា ករណីបង្ក្រាប់ទីតាំងបើកហ្គែមនេះ ធ្វើឡើងដោយមានការ អនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការខណ្ឌ បានចុះបង្ក្រាបឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ រកឃើញថ្នាំញៀន១កញ្ចប់តូច ហើយជនសង្ស័យទាំង២នាក់នេះនិងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ មិនមានការអប់រំនោះទេ ៕
ដោយ៖ សណ្តោស