អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀននៅមុខផ្សារសូរិយាម៉លទៀតហេីយ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារសូរិយាម៉ល បាននាំគ្នាដាក់ចំងុលថា ហេតុអ្វីបានជាទីតាំងផ្សារសូរិយាម៉លដែលសំបូរទៅដោយហាងបារាំងនិងភ្លិបកំសាន្ត គេឃេីញសមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាបមិនចេះអស់សោះ ហេីយទីតាំងនេះធ្វេីឲ្យការធ្វើដំណេីររបស់ប្រជាពលរដ្ឋមានការកកស្ទះរៀងរាល់ថ្ងៃផងដែល ដោយសារតែការចតយានយន្តលេីចិញ្ចឹមផ្លូវគ្មានសណ្ដាប់ធ្នាប់ ។

IMG_2705

ដោយឡែក កាលពីវេលាម៉ោង២៣ និង១៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅចំណុចផ្លូវលេខ៥១ មុខផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីចែកចាយគ្រឿងញៀន ។

លោកអនុសេនីយ៍ឯក លី គឹមឡេង មេបញ្ជាការរងអាវុធហត្ថដូនពេញបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលេីនេះ ទី១.ឈ្មោះ ពេជ្រ ប៊ុនធី ហៅបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជាម្ចាស់ម៉ូតូ) ទី២.ឈ្មោះ សៀវ ភារម្យ ហៅអាគោ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសំណង់ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក (ជាម្ចាស់ថ្នាំ)។ វត្ថុតាងចាប់យកមាន៖ ក្រាមពណ៏សថ្លា ចំនួន០២កញ្ចប់តូច ,ម៉ូតូចំនួន០១គ្រឿង ម៉ាកស៊ុយស៊ូគីលេត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1CJ-3947 ,ទូរស័ព្ទណូគា ចំនួន០២គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានឆ្លេីយសារភាពថា ថ្នាំទាំង០២កញ្ចប់នេះពួកគេយកពីប្លុកបឹងឈូក មុខពេទ្យលោកសង្ឃ យកពីឈ្មោះ រ៉ា ហេីយយកមកលក់បន្តអោយឈ្មោះ វុធ នៅមុខផ្សារសុរិយាម៉ល ហេីយថ្នាំ០២កញ្ចប់នេះទិញមកក្នុងតំលៃ៤៥$ ។

បច្ចប្បន្ន វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីកសាងសុំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ៕

IMG_2707 IMG_2704

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print