កម្លាំងនគរបាលការពារព្រំដែនឃាត់ខ្លួនជនជាតិឡាវម្នាក់ ពីបទចរាចរណ៍គ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យជនជាតិឡាវម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាពាររំដែនលេខ៤០៧ (កន្ទុយ នាគ) បានហសការជាមួយកម្លាំងកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ) និងកម្លាំងបរិស្ថាន (កន្ទុយនាគ)។បានត្រួតពិនិត្យឃាត់ខ្លួុនពីបទចរាចរសារធាតុញៀន។

ការឃាត់ខ្លួនជនសង្ស័យចរាចគ្រឿងញៀននោះបានធ្វើឡើងនៅវេលាម៉ោង១៦.០០នាទីព្រឹកថ្ងៃសុក្រ១កើត ខែទុតិយាសាធឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ត្រង់នៅចំនុចកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ)។

ប្រភពពីនគបាលវរៈការពារព្រុំដែនគោកបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះថាវ ស៊ឺន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិព្រៅ(សព្ជាតិឡាវ) ចរាចរសារធាតុញៀនចេញពីប្រទេសឡាវចូលមកទឹកដីនៃប្រទេសកម្ពុជាហើយក៏ត្រូវកម្លាំងសហការបានត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែនជួបប្រទះនិងធ្វើការឃាត់ខ្លួនបានតែម្តង ។

សមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្ដែងរួមមាន ៖
ថ្នាំញៀនមេតំហ្វេតាមីនទម្ងន់៤៤៣.០៨ក្រាម  នាឡិកាដៃមួយខ្សែរលុយឡាវចំនួន៧៧ ០០០គីប សៀវភៅ គ្រួសារជនជាតិឡាវចំនួន០១ក្បាលផងដែរ ។

ប្រភពបន្តថានៅព្រឹកថ្ងៃទី១៤ខែឆ្នាំដ៏ដែលលោកឧត្តមសេនីយ៍ត្រី ហេង រតនៈស្នងការរងទទួុលផែនការងារព្រំដែនបានទំនាក់ទំនងជាមួុយលោកមេបព្ជាាការកងទព័ការពារព្រំដែនវៀតណាមខេត្តកន្ទូម ដើម្បីនាំខ្លួនជនសង្សយ័មកស្នងការដ្ឋានខេត្តរតនគិរី ។ លុះដល់ថ្ងៃទី១៧ខែឆ្នាំដដែលទើបភាគីវៀតណាមសហការនិងបព្ជូានជនសង្សយ័រួមទាំងវត្ឋុតាងមកដល់ច្រកទ្វាអូរយ៉ាដាវ ។ កិច្ចប្រតិបត្តិការណ៏សហការរួុមដំណើដោយលោក ឧត្តមសេនីយ៍ត្រី មុត ទីលី ស្នងការរងនៃស្នងការដ្ឋានខេត្តរតនគីរី ។

លោកវរសេនីយ៍ឯក ថេង ចន្ទ័ធី មេបព្ជាាការវរៈលេខ២០៣ បានធ្វើកំណត់ហេតុប្រគល់ជនសង្សយ័និងវត្ថុ តាងជូនលោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាលយ័ប្រឆាំគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីដើម្បីចាត់ការតាមនិតិវិធីបន្ត  ៕ ជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print