ខេត្តកំពត៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងយ៉ាងដូច្នេះថា បន្ទាប់ពីបានបន្តជន់ឡើងខ្លាំង នៅវេលាយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ និងមួយផ្នែកតូចនៃក្រុងកំពត មកដល់ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកបានចាប់ស្រកចុះវិញបន្តិចហើយ ។
ប្រភពបន្តថា គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកជំនន់ព្រែកកំពង់បាយ បានស្រកចុះ ០,២៨ ម បើធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងអតិបរមានៅវេលាយប់មិញ ៕
...