ព្យុះHenry វាយប្រហារហ្វុីលីពីន បង្កឲ្យមានគ្រោះទឹកជំនន់

ចែករំលែក៖

នៅរដូវវស្សានេះមានព្យុះភ្លៀងជាច្រើន បានកើតឡើងនៅតំបន់អាស៊ី បង្កឲ្យមានគ្រោះទឹកជំនន់បាក់ដីសម្លាប់មនុស្សជា ច្រើន ។ កន្លងមកជប៉ុនរងការវាយប្រហារដោយសម្ពាធទាបភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យ មានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានសម្លាប់មនុស្សជាង២០០នាក់់ ។ ក្រៅពីនេះនៅក្នុងប្រទេសចិន ក៏មានគ្រោះ ទឹកជំនន់បាក់ដីផងដែរ ។
នៅពេលនេះព្យុះ Henry កំពុងតែវាយប្រហារនៅទីក្រុងម៉ានីលប្រទេសហ្វុីលីពីន ដែលបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែកក្ក ដា។ ប្រភពព័ត៌មានពី ABS បានផ្សាយថា ការិយាល័យអាកាសធាតុរដ្ឋ បានឲ្យដឹង នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា នេះថា ព្យុះត្រូពិក Henry បានបោកបក់មកលើ ប្រទេសហ្វុីលីពីន ខណៈពេលនេះ ព្យុះបាន បក់ផុតពីប្រទេសនេះហើយ ។

ការិយាល័យដដែលបានបញ្ជាក់ថា មានសញ្ញាព្រមានអំពីព្យុះទាំងឡាយ ដែលបានរំកិលចេញពីទឹកដី នេះហើយ ប៉ុន្តែភ្លៀងធ្លាក់នៅតែបន្តនាំទឹកភ្លៀងនៅ តំបន់និរតី ដែលធ្វើឲ្យជន់លិចនៅតំបន់ ជាច្រើន នៅក្នុងប្រទេសនេះដដែល ។

លោក Aldczar Aurelio អ្នកព្យាករណ៍ខាងអាកាសធាតុបានបញ្ជាក់ថា ភ្លៀង ដែលបានធ្លាក់ចុះដ៏អាក្រក់ នឹងបង្ក ជាគ្រោះទឹកជំនន់ ឬក៏មានហេតុការណ៍ បាក់ដីកើតឡើង ដែលត្រូវបានគេរំពឹងថា នឹងកើតឡើងនៅខេត្តមួយចំនួនដូចជា នៅទីក្រុងម៉ានីល នៅខេត្ត Zambales, Bataan, Cavite, Batangas, Mindoro , Palawan និង Western Visayas ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print