ភ្នំពេញ ៖ ប្តី-ប្រពន្ធមួយគូរដោយសារតែរស់នៅជាមួយគ្នាមិនចុះសម្រុងនិងគ្នាចេះតែឈ្លោះគ្នាស្ទើរាល់ថ្ងៃទើបបបួលគ្នាដឹកដៃទាំងកូនតូចៗទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការអន្តរាគមន៍កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ព្រោះតែប្តីជាមេគ្រួសារតែបែជាមិនរកការងារធ្វើនៅតែផ្ទះគ្រាន់តែមើលកូនតូចៗ៣នាក់ចំណែកប្រពន្ធខំរែកនំបញ្ជុកដើរលក់បានលុយបន្តិចបន្តួចដើម្បីផ្គត់ផ្គង់គ្រួសារ តែពេលមកដល់ផ្ទះបែជាលោកប្តីរករឿងបង្កហឹង្សា ស្ទើរាល់ថ្ងៃទើបទ្រាំលែងបាន។
ភាគីប្រពន្ធឈ្មោះ អ៊ឹម នី អាយុ៣៥ឆ្នាំ មុខរបរ លក់នំបញ្ចុកចំណែកភាគីខាងប្តីមានឈ្មោះ តិល សេន អាយុ៣៣ឆ្នាំ បុខរបរ គ្មាន នៅផ្ទះមើលកូន ប្រុសតូចៗចំនួន៣នាក់ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
តាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធជាមួយប្តីរូបនេះ៥ឆ្នាំមកហើយ មានកូនប្រុស៣នាក់ ចំណែកកូនប្តីមុន កូនស្រី២នាក់ ។ ស្រ្តីរូបនេះបន្តទៀតថា ជារៀងរាល់ថ្ងៃរូបគាត់តែងតែ រែកនំបញ្ចុកដើរលក់ដើម្បីបានលុយកាក់បន្តិចបន្តួចយកមកចញ្ចឹមកូនៗដោយឡែក ប្តីវិញអោយនៅតែផ្ទះមើលកូនៗព្រោះគ្មានការងារធ្វើតែផ្ទុយទៅវិញ បែជាលោកប្តីរករឿង ថា ឲ្យគេមើលតែកូន រកទៅណាមិនរួច ទៅវិញ ទើបកើតហឹង្សាក្នុងគ្រួសារ ទ្រាំលែងបាន ដឹកដៃគ្នាចូលប៉ុស្តិ៍ប៉ូលីស ដើម្បីរកខុសត្រូវ ។ខណះមកដល់ប៉ុស្តិ៍នគរបាលត្រូវបានលោកនាយប៉ុស្តិ៍កាកាបទី១ ធ្វើការអប់រំ ទៅលើគាគីខាងប្តី។
ក្រោយពីលោកនាយប៉ុស្តិ៍បានធ្វើការអប់រំ ផ្តល់គំនិត ល្អៗ ទើបបុរសជាប្តីខាងលើយល់ ហើយ សុខចិត្ត មានលក្ខខណ្ឌមួយ បញ្ឈប់ហឹង្សាក្នុងគ្រួសារទៀតហើយ ដោយចូលរួមជាមួយការ ងារប្រពន្ធ ដើម្បីដោះបន្ទុកក្នុងគ្រួសារ រួចអ្នកទាំង២ និងកូន៣នាក់ឲ្យរហង់ វិលត្រឡប់ទៅផ្ទះវិញ ៕សុខាសែនជ័យ