ឥរិយាបទអ្នកបើកបរកាត់ទទឹងផ្លូវនៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើតធ្វើអោយមហាជនរិះគន់

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើចរាចរនៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ស្ថិតក្នុងខណ្ឌច្បារអំពៅអោយមានរបៀបរៀបរយ  រាជរដ្ឋាភិបាលក៍ដូចជាសាលារាជធានីភ្នំពេញបានធ្វើការស្ថាបនាផ្លូវសម្រាប់រំដោះចរាចរកុំអោយកកស្ទះ  ផ្ទុយទៅវិញមានអ្នកបើកបរយានយន្ត មួយចំនួនតូចកំពុងធ្វើជាគំរូអាក្រកដល់អ្នកបើកបរផ្សេងៗទៀត  មានផ្លូវស្របទិសសម្រាប់ធ្វើចរាចរដែរ  តែមិនបើកបរទេ  បែរជាមកបើកបរកាត់ទទឹងផ្លូវនៅគល់ស្ពានព្រះមុនីវង្សចាស់ទៅវិញ  ទង្វើបែបនេះបានធ្វើអោយមហាជនរិះគន់ទៅលើម្ចាស់យានយន្តទាំងនោះ ។
     នេះជារូបភាពបង្ហាញពីឥរិយាបទអ្នកបើកបររថយន្តសេរីទំនើប  អ្នកជិះម៉ូតូ និងអ្នកបើកបររ៉ឺម៉កម៉ូតូ  បើកបំពានស្លាកចរាចរកាត់ទទឹងផ្លូវនៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ។  ទង្វើបែបនេះបានធ្វើអោយអ្នកបើកបរដែលត្រូវបង្កើនល្បឿនដើម្បីឡើងស្ពានព្រះមុនីវង្ស  មានការខឹងសម្បារដោយសារតែ អកហ្សឺ ល្បឿន  មួយផ្នែកទៀតធ្វើអោយរថយន្តដឹកទំនិញឡើងស្ពានមិនរួច ។
នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើតមានផ្លូវសម្រាប់ធ្វើចរាចរស្របទិស៣ ទៅ៤ខ្សែ  បើអ្នកដំណើរណាឆ្លងស្ពានព្រះមុនីវង្សថ្មីក្នុងទិសដៅពីលិចទៅកើតហើយចង់បត់ទៅផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់  ត្រូវបត់ស្តាំបើកបរតាមផ្លូវក្រោមស្ពាន និងមួយខ្សែទៀតបើកតាមផ្លូវជាតិ១ចំងាយ២០ម៉ែត្រហើយបត់ឆ្វែងឆ្លងមកផ្សាច្បារអំពៅទើបជាការត្រឹមត្រូវស្របទៅតាមផ្លូវសម្រាប់ធ្វើចរាចរ ។  ចំពោះការបើកបរតាមគន្លងផ្លូវកោងជាប់គល់ស្ពានហើយបត់ទៅផ្សារច្បារអំពៅ ឬ បត់ទៅតាមផ្លូវ លេខ៣៦៩ តំបន់ច្រាំងបាក់ គឺជាការខុសច្បាប់ចរាចរ ។
សូមអ្នកបើកបរទាំងឡាយកុំយកគំរូតាមអ្នកបើកបរនៅក្នុងរូបភាពនេះជិះសុទ្ធតែរថយន្តសេរីទំនើបតែបែជាបើកបរបំពានស្លាកសម្គាល់ចរាចរទៅវិញ  ។   គួតែភ្ញាក់រលឹកចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា  រួមគ្នាលើកកំពស់សីលធម៍សង្គមតាមរយៈការអនុវត្តច្បាប់ ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print