ចិន២នាក់រងរបួសខណៈបើករថយន្តបុកទ្រូងផ្លូវរួញមុខ

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិន២នាក់បើករថយន្តម៉ាក តូយ៉ូតា RAV-4 មួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរួញជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងការពីម៉ោងជាង៥ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ ១៤៣ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២ នាក់ ជាជនជាតិចិន បើករថយន្តម៉ាកតូយ៉ូតា RAV-4 មួយគ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2Z-5064 បើកតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចយ៉ាង លឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះ ចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរួញជាប់ទ្រូងផ្លូវទៅមុខលែងរួច ចំណែករថយន្តវិញរងការខូច ខាតបែកធុងទឹកនិងហូរប្រេងម៉ាស៊ីនពេកផ្លូវ ហើយជនជាតិចិន២នាក់បានរងរបួសដោយ សារក្បាលបោកនឹងកញ្ចក់រថយន្តត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយា ល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលមកដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print