សួង ស៊ីធឿន បញ្ជាក់រឿងស្និទ្ធនាយគ្រឿននៅកោះកុង

ចែករំលែក៖

កោះកុង៖ តារាសម្តែងស្រីរាងស្រឡូនគួរឲ្យស្រលាញ់កញ្ញា សួង ស៊ីធឿន ស្រាប់តែបង្ហាញវត្តមាន ក្នុងរូបភាពស្និទ្ធស្នាលប្លែកជាមួយតារាកំប្លែង នាយគ្រឿន ពេញទឹកដីនៃខេត្តកោះកុងរហូតមានការភ្ញាក់ផ្អើលខ្លាំង។

ឆ្លើយតបភ្លាមដើម្បីទប់ស្កាត់ការយល់ច្រឡំ តារាស្រីដែលកំពុងយីអ៊ុនឡើងរូបនេះបញ្ជាក់ ថា អ្នកនៅខេត្តកោះកុងភ្ញាក់ផ្អើលនោះគឺពិត មែន ប៉ុន្តែពួកគាត់អាចនឹងមានការយល់ច្រឡំធំ។ នាងថា តាមការពិតនាងនិងនាយគ្រឿនចេញទៅខេត្តកោះកុងពេលនេះព្រោះតែត្រូវរួមសម្តែងភាពយន្តរួមគ្នាប៉ុណ្ណោះ មិនមែនដើរកម្សាន្ត បែបស្ងាត់ៗទេ គឺទៅទាំងក្រុមតែម្តង។

តារាស្រីរូបនេះបញ្ជាក់ថា នាងនិងសិល្បករដទៃរួមទាំងផលិតករបានធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តកោះកុងចាប់តាំងពីថ្ងៃទី១៥ខែកក្កដាមកម្ល៉េះព្រោះត្រូវចូលរួមថតភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម បដិហា គឺរឿង”ព្រាយ” ហើយនាងនិងនាយគ្រឿនគឺជាតួឯកតែម្តង។

តារាស្រីរូបនេះបញ្ជាក់ថា មានគេតាមមើលច្រើន ក្រោយនាងនិងនាយគ្រឿងចេញទៅ ទីសាធារណៈ ប៉ុន្តែពួកគាត់បាត់ចម្ងល់ក្រោយពីឃើញរួមដំណើរជាមួយក្រុមការងារថតដទៃទៀត។ នាងថាអាចនឹងចំណាយពេលប្រមាណមួយសប្តាហ៍ដើម្បីថតភាពយន្តថ្មីខាងលើ។

    តារាស្រីដែលទើបនឹងឡើងកូដខ្លាំងរូបនេះលើកឡើងដែរថា នេះជាលើកទីមួយដែលនាងបានសម្តែងជាតួឯករួមគ្នាជាមួយនាយគ្រឿន ប៉ុន្តែនាងមានអារម្មណ៍ថាហាក់ស៊ីចង្វាក់គ្នាខ្លាំងព្រោះតែនាយគ្រឿនមានភាពប៉ិនប្រសប់ក្នុងការសម្តែងពិសេសការឲ្យអារម្មណ៍គ្នាទៅវិញទៅមកដែលមិនធ្វើឲ្យនាងពិបាកក្នុងការសម្តែងនោះទេ។

គួរបញ្ជាក់ដែរថាតារាសម្តែងស្រីស្រស់សោភា សួង ស៊ីធឿន បានលេចមុខមាត់ខ្លាំងក្រោយពីនាងចូលរួមសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ដូចជារឿង”សរសរកន្លោង” ជាដើម។ នាងទើបនឹងបញ្ចប់ការថតក្នុងភាពយន្តថ្មីរបស់ផលិតកម្មមាតុចក្រ រឿង”ទារុណកម្មខ្មោច” ហើយក៏កំពុងសម្តែងក្នុងភាពយន្តភាគរបស់ផលិតកម្ម LD Picture  គឺរឿងវិញ្ញាណជ្រែកបេះដូង” ផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print