បើករថយន្ដក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់៦ផ្ទាំងនិងរថយន្ដរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន០៦ផ្ទាំងត្រូវបានបាក់ដាច់ចេញពីគ្នាដោយសារតែបុរសម្នាក់បើករថយន្ដATOZមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងនិងរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុងបន្តដំណើរទៅមុខលែងរួចតែមិនបណ្ដាលអោយអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ ។

12282990_924619484259779_1129506933_n

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៥ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីុនៅចំណុចខាងមុខក្រួងការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក ATOZ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AE-3828 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយមិត្តភក្ដិនារីបីទៀត ដោយធ្វើដំណើរតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សីុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន០៦ផ្ទាំង និងរថយន្ដដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។ ក្រោយកើតហេតុម្ចាស់រថយន្ដនិងអ្នករួមដំណើរជាមួយបានបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

12273083_924619537593107_1905309867_n 12248646_924619790926415_592478507_n 12273135_924619787593082_1199284797_n 12243726_924619437593117_1330130651_n

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print