ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបិទសំណង់ខុនដូ២កន្លែងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការដែលចុះបិទខុនដូទាំង២ទីតាំងខាងលើនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់ប្រជាពលរដ្ឋប្រមាណ១១០គគ្រួសារដែលរស់នៅក្បែរនោះ ៕
...
ដោយ៖ ស រស្មី