បុរស២របួសដោយសារបើករថយន្ដកូរ៉េចំនុះ២,៥តោន ធ្លាក់ផ្លូវបុករបងផ្ទះខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៥  វេលាម៉ោង៤និង១៥នាទី នៅចំណុចភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដ ហ៊ីយ៉ានដាយ ពណ៍ស លាយខៀវ  ចំនុះ២,៥តោន ពាក់ផ្លាកលេខ​ ភ្នំពេញ 3B-0097 ​បើកធ្លាក់ថ្នល់​បុករះ​ ផ្លាក់យីហ៊ោ  អ៊ីម៉ានី  របងផ្ទះ ដើមដូង រងរបួស និងខូចខាតរថយន្ដយ៉ាងដំណំ​ ។

អ្នកបើកបរឈ្មោះ ណាន វាសនា​ ភេទប្រុស អាយុ ២០ឆ្នាំ​រស់នៅ ​ភូមិ​សំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសជើង និងអ្នករួមដំណើរ មានឈ្មោះ ញ៉ែម រ៉ែន​  ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ​ របួសស្រាល​ ​ ត្រូវបានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យ  ។

ចំណែករថយន្ដត្រូវបានលោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បា្រប់អោយដឹងថា​ ត្រូវបានម្ចាស់ចេញមុខដោះស្រាយ ​សងសំណង់ដល់ម្ចាស់រួចរាល់ដើម្បីបញ្ចប់រឿង ​៕

1447900176826144790016145214479001698461447900157284

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print