មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​នៅ​ក្នុង​ស្ទឹង​សង្កែ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​ងូតទឹក​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹកស្ទឹង​ សង្កែ​ ក្រុង​បាត់ដំបង​ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ទល់មុខ​វត្ត​សុ​ភី​ ស្ថិត​ក្នុងភូមិ​សុ​ភី​១​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​រួម​និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ។​

IMG_7957

​សាកសព​បន្ទាប់​មក​ត្រូវ​បាន​គេ​ស្រង់​ដាក់​មក​លើគោក​ដើម្បី​ធ្វើ​កោសល្យវិច័យ​ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ពុំ​ទាន់​សន្និដ្ឋាន​ថា​ការ​ស្លាប់​នោះ​ជាប់​ពាក់ព័ន្ធ​អ្វី​នៅឡើយ​នោះ​ទេ​ដោយ​កំពុង​តែ​ ស្រាវជ្រាវ​រក​សាច់ញាតិ​ ។​

​សាកសព​បុរស​ខាងលើ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ​ សមត្ថកិច្ច​ក​កំពុង​តែ​ប្រកាស​ស្វែងរក​សាច់ញាតិ​ ។​ សាកសព​បុរស​រូប​នោះ​មាន​អាយុ​ប្រហែល​៣៧​ឆ្នាំ​ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​លឿង​រាង​ប្រផេះ​ សប្បុរ​សណ្តែកបាយ​កំពស់​ជាង​១​ម៉ែត្រ​៦០​ ។​

​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាត់​សមាជិកគ្រួសារ​ដែល​មាន​ ភិនភាគ​ដូច​ខាងលើ​សូម​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​ក្រុង​បាត់ដំបង​ រឺ​នគរបាល​ក្រុង​បាត់ដំបង​ និង​ដឹង​ព័ត៌មាន​លំអិត​ជុំវិញ​នៃ​ការ​ស្លាប់​របស់​បុរស​ខាងលើ​។​សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​អាជ្ញា​ មូលដ្ឋាន​ដើម្បី​យក​ទៅ​តំកល​ទុក​ក្នុង​វត្ត​ ចាត់ចែង​ធ្វើបុណ្យ​ប្រពៃណី​ទំនៀមទំលាប់​ ៕​

IMG_7953

...

ដោយ៖ សំ​វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print