ប៉ោយប៉ែតះស្រ្តីវ័យចចំណាស់ម្នាក់បានស្លាប់ក្នុងពេលកម្មវិធីឡើងផ្ទះកូន កាលពីថ្ងៃពុធ ៦កកើតខែទុតិយាសាឍឆ្នាំចសំរឹទ្ធិ ស័កពុទ្ធសករាជ២៥៦២ត្រូវថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេកខេត្តបន្ទាយ។
គួុរឧ្យសង្វេគណាស់នៅពេលដែលភ្លេងក្នុងកម្មពិធីឡើងគេហដ្ឋានថ្មីរបស់កូនបានក្លាយជាភ្លេងខ្លងខែកបុណ្យសពម្តាយទៅវិញ អ្នកភូមិ ផងរបងក្បែរដែលជាភ្ញៀវត្រៀបត្រា ត្រៀមនឹងចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីដោយមានការភ្ញាក់ផ្អើលនិងតក់ស្លត់យ៉ាងខ្លាំងចំពោះហេតុ ការណ៍ដែលបានកើតឡើងនេះ។
សមត្ថកិច្ចបានអោយដឹងថាក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីនោះគឺរៀបនៅរសៀល ថ្ងៃទី១៨ខែកក្កដា២ោ១៨ អ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលនោះគឺនៅព្រលឹមស្រាងៗបានបង្វែរទៅជាពិធីបុណ្យសពខណៈដែលម្តាយម្ចាស់កម្មវិធីត្រូវបានស្លាប់ដោយសារឆក់ខ្សែរភ្លើងរាយចោលកាលពីយប់កំដររោង។
សមត្ថកិច្ចបញ្ជាក់ថាស្ត្រីជាជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ គង់ ណាគ្រី អាយុ៥១ ឆ្នាំនៅភូមិកើតហេតុ។
យោងតាមសម្តីរបស់កូនស្ត្រីរងគ្រោះបាននិយាយថានៅព្រឹកថ្ងៃកើតហេតុចន្លោះម៉ោង៥ទៅម៉ោង៦ស្រាងព្រឹកម្តាយរបស់ខ្លួនបានងើបពីដំណេកមកបោសសំអាតដីក្នុងរោងកម្មវិពិធី ពេលកំពុងបោសគាត់បានទាញស្បៃរដែលសើមមកគ្របលើតំណរខ្សែភ្លើងរាយនៅនឹងដីក៏ឆក់តែម្តងភ្លាមនោះក៏បានបញ្ជួនគាត់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់តែអកុសលគាត់បានបាត់បង់ជីវិតនៅតាមផ្លូវទៅហើយ លោកនាយប៉ុស្តិ៍តាបែនបាននិយាយថានេះមកពីការធ្វេសប្រហែស ចំពោះអ្នកតខ្សែរភ្លើងឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយក មកប្រើ ក្នុងនោះលោកក៏បានអំពាវនាវ សូមឲ្យ បងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសកុំស្តាយព្រីដែលបែកបាក់ហើយត្រូវផ្លាស់ប្តូរចេញបើទុក្ខប្រើប្រាសនាំអោយគ្រោះថ្នាក់ដោយយថាហេតុ ។
បច្ចុប្បន្នសពស្ត្រីត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា