ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសាមានភ្លៀងធ្លាក់ច្រើនបន្តទៀ តកាលពីយប់មិញ បណ្តាលអោយទឹកនៅចំណុចស្ពានស្ទឹ ងសំរោង បានចាប់ផ្តើមជន់ឡើងហូរកាត់លើផ្ លូវជាតិសារជាថ្មីទៀត ។
រហូតមកទល់នឹងម៉ោង៧ព្រឹកនេះ ទឹកហូរកាត់លើផ្លូវប្រមាណជាង២តឹក និងមានបណ្តោយជាង៦០ម៉ែត្រ អជ្ញាធរនៅអនុញ្ញាតអោយរថយន្តតូ ចៗបើកបរឆ្លងកាត់បាន ប៉ុន្តែរថយន្តធំធុនធ្ងន់នៅហាមឃា ត់ដ៍ដែល។
តាមសមត្ថកិច្ចប្រចាំការនៅទីនោះ បញ្ជាក់ថា ប្រសិនបើនៅតែមានភ្លៀងច្រើន ហើយទឹកបន្តហក់ឡើងនោះ ចរាចរចរណ៍អាចនឹងបិទឡើងវិញជាថ្មី ម្តងទៀត៕ឆ្លាម សមុទ្រ