ខេត្តព្រៃវែង ៖ រថយន្តបាឡែនមួយគ្រឿងបើកបរដោយឈ្មោះសេន សុភា បានជួបគ្រោះថ្នាក់ចរាចរណ៍កាល ពីយប់ថ្ងៃទី១៩កក្កដា នៅពេលរថយន្តដែលលោកកំពុងតែបើកបរត្រូវបានគាំងម៉ាស៊ីន ធ្វើអោយឆ្លងចរន្តផ្ទុះឆេះសន្ធោសន្ធៅនៅសល់តែគ្រោងឆ្អឹង ប៉ុន្តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត ។
ហេតុការណ៍ផ្ទុះរថយន្តខាងលើកើតឡើង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ វលាម៉ោងប្រមាណ១០យប់ លើផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ (៦៧-៦៨) ឋិតក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចស្រុកពារាំងបានជួយអន្តរាគមន៍
យករថយន្តអគ្គីភ័យមកបាញ់ពន្លត់ តែរថយន្តបាន ឆាបឆេះ នៅសល់តែគ្រោងប៉ុណ្ណោះ។
សមត្ថកិច្ចថា អ្នកបើកបររថយន្តរងគ្រោះឈ្មោះសេន សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅ ខណ្ឌមានជ័យ រាធានីភ្នំពេញ បើករថយន្ត ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-4657 ៕ ជាយក្រុង