លោក លឹម គានហោ បានបញ្ជាឱ្យកាត់ផ្តាច់ភ្លឺទំនប់ដើមក្រឡាញ់ ដើម្បីបញ្ជៀសនូវការប៉ះពាល់ទៅលើភូមិឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីការងារដ៏មមាញឹកចុះទៅកាន់តំបន់ទឹកជន់លិចលំនៅឋានប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួននិង បញ្ជាដល់មន្ត្រីជំនាញបញ្ចេញគ្រឿងចក្រ ឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ ត្រូវបានបញ្ជូនទៅកាន់គ្រប់គោលដៅសំខាន់ៗ ដើម្បីអន្តរាគមន៍ទប់ទល់នឹងគ្រោះទឹកជំនន់ នោះ នៅវេលាយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបញ្ជៀសនូវការប៉ះពាល់ទៅលើភូមិឋានប្រជាពលរដ្ឋ បានបញ្ជាឱ្យកាត់ផ្តាច់ភ្លឺទំនប់ដើមក្រឡាញ់ ស្ថិតនៅក្នុងឃុំសឹង្ហ ស្រុកសំរោង ដើម្បីដោះទឹកបញ្ចូលទៅក្នុងទំនប់ត្នោតទេរ ស្ថិតក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ក្រុមការងារបានធ្វើកិច្ចការនេះទាំងយប់ អន្តរាគមន៍ជួយប្រជាពលរដ្ឋ និងបានបន្តអនុវត្តន៍នូវការណែនាំពីលោករដ្ឋមន្ត្រី ដោយយកចិត្តទុកដាក់ខ្ពស់៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print