បទ”ហត់ឃ្វាលចិត្ត”របស់ ម៉ៃ សុគន្ធ បានសរសើរ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងម៉ៃ សុគន្ធ ធ្លាប់រងការរិះគន់ មិនសច្ចៃមាត់ ហើយក៏ធ្លាប់ទទួលបានការលើកទឹកចិត្តក្រោយពីលោកបង្ហាញអារម្មណ៍ឈឺឆ្អាលជាមួយសមកម្មភាពសង្គមមួយចំនួនផងដែរ។ថ្មីៗនេះបទចម្រៀងថ្មី របស់តារាចម្រៀងរូបនេះ គឺបទហត់ឃ្វាលចិត្ត”  ហាក់ទទួលបានការសរសើរក្រោយពីបទចម្រៀងមួយនេះមានអ្នកចូលទស្សនាជាច្រើននោះ។   

លោក ម៉ៃ សុគន្ធ ថ្មីៗនេះបានទម្លាយចេញផ្សព្វផ្សាយជាសាធារណៈនូវបទចម្រៀងដែលមានចំណងជើងថាសន្យាអាចម៍ឆ្កែ ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំងលើចំណងជើននិងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ ហើយក៏ទទួលបានពាក្យរិះគន់និងសរសើរផងដែរ។បទ ថ្មីបទហត់ឃ្វាលចិត្ត ហាក់លេចឡើងការគាំទ្រ និងសរសើរជាបន្តបន្ទាប់ថាជាបទចម្រៀងដែលអាចាក់ចំបេះដូងក្រុមយុវវ័យនោះ។ កាន់តែប្លែកក្រោយបទចម្រៀងនេះត្រូវបានផលិតចេញជាវីដេអូហើយត្រូវបានចេញផ្សព្វផ្សាយជាមួយការគាំទ្រច្រើនគួរសមពីយុវវ័យ។ តារាចម្រៀងរូបនេះបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើលនឹងការគាំទ្រនេះ បើទោះបីជាបទដែលលោក Cover ក្តី។ លោកថាទោះបីជាកន្លងមកមានការរិះគន់លោកខ្លះពីបទចម្រៀងពីមុន ប៉ុន្តែលោកនៅតែចង់ស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន ហើយពេលខ្លះលោកក៏បញ្ចេញពាក្យពិតត្រង់ពេកដែលក៏ជាការពិបាកនឹងទទួលយក ប៉ុន្តែលោកនៅតែមានបំណងចង់ជួយជំរុញលើកកម្ពស់កែលម្អគ្នាពិតមែន៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print