សិរី វិទ្យា ប្រមូលខោអាវលក់ជួយស្ត្រីរងគ្រោះដោយទឹកអាស៊ីដម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ពិតជាកោតសរសើរអំពីសណ្តាចិត្តដ៏ល្អរបស់តារាសម្តែង  សិរីវិទ្យាដែលបានធ្វឲ្យរឿងមួយគឺការប្រមូលសម្លៀកបំពាក់ដែលលោកបានប្រើប្រាស់រួចលក់ឡៃឡុងនិងបានបរិច្ចាកលុយដែលលក់បានទៅឲ្យស្ត្រីរងគ្រោះដោយសារទឹកអាស៊ីដដែលគួរឲ្យអាសូរម្នាក់។

    តារាសម្តែង និងចម្រៀង  សិរីវិទ្យា បានអះអាងថា ដើមឡើយលោកពិតជាមានបំណងបញ្ចេញសម្លៀកបំពាក់ដែលលោកធ្លាប់បានស្លៀករូចដែលនៅថ្មីអាចស្លៀកពាក់បានដើម្បីប្រកាសលក់នៅលើហ្វេសប៊ុក ដោយថវិការនោះលោកក៏បានប្រកាសដែរថានឹងយកលុយទាំងអស់សម្រាប់ធ្វើជាការងារមនុស្សធម៌។ ប៉ុន្តែក្រោយពីលោកបានឃើញអំពីស្ថានភាពដ៏គួរឲ្យអាណិតរបស់ស្រីដែលរងគ្រោះដោយទឹកអាស៊ីត និងមានមុខរបរចាក់កន្សែងលក់ ត្រូវបានគេធ្វើការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងFacebook លោកក៏បានធ្វើការទាក់ទងដើម្បីជួបស្រ្តីនោះផ្ទាល់។ លោកថាក្រោយជួបផ្ទាល់លោកាន់តែអាណិតក្រោយពីបានយល់ពីស្ថានភាពដែលរស់នៅក្នុងភាពពិការភ្នែក រូបរាងរងដោយទឹកអាស៊ីដស្ទើមើលពុំយល់ ហើយរកស៊ីចាកកន្សែងដែលចាក់ចំនួន២ថ្ងៃទើបចាក់បានមួយ ។ លោកថាទោះជាពិការ និងស្ថិតក្នុងជីវភាពខ្វះខាតប៉ុន្តែគាត់តស៊ូខ្លាំងទើបលោកមានបំណងជួយទៅដល់ស្ត្រីរូបនេះ។ លោកថាបើទោះបីជាការចូលរួមចំណែកនេះមិនធំធេង ប៉ុន្តែលោកសប្បាយចិត្តនឹងធ្វើ និងមានបំណងឲ្យប្រជាពលរដ្ឋខ្មែរបន្តនូវការចែករំលែកសេចក្តីស្រលាញ់ ជួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទៅកាន់អ្នកក្រីក្រ ខ្វះទីពឹងក្នុងនាមជាខ្មែរដូចគ្នា។

ទោះជាយ៉ាងណាតារាសម្តែងរូបនេះបានបញ្ជាក់ថា សកម្មភាពសប្បុរសធម៌ដែលលោកធ្លាប់បានជួយ និងចូលរួមកន្លងមកមិនមែនលោកចង់បានប្រជាប្រិយភាព ឬភាពលេចធ្លោរណាមួយនោះទេ គឺលោកចង់ឲ្យប្រជាជនខ្មែរបន្តជួយឈឺឆ្អាលពីសុខទុក្ខគ្នា ហើយក៏ផ្តើមចេញពីមនុស្សក្នុងសង្គមតែមួយនេះឯង៕

ដោយ វឌ្ឍណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print